អបអរសាទរ! គឹម លីហ្សា សម្រាលកូនដោយសុវត្ថិភាព មានមុខមាត់គួរឲ្យក្នាញ់ណាស់

//s4.kh1.co/9c/9c3d1c5b0c406cd53bd6c81561edd0921f92020d.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អូស្រ្ដាលី៖ ដូចដែលប្រិយមិត្ត បានជ្រាបហើយថា អ្នកនាង គឹម លីហ្សា ដែលជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព និងស្វាមី បានកសាងជីវិតគ្រួសារមួយ ដែលពោរពេញដោយសុភមង្គល គួរឲ្យច្រណែនកម្រិតណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីរង់ចាំ អស់រយៈពេល ជាយូររួចមក នៅពេលនេះ គឹម លីហ្សា ទើបតែសម្រាលបាន កូនប្រុសពៅមួយរូប ដោយសុវត្ថិភាពហើយ នៅមុននេះបន្តិច។

បើយោងតាមគណនីអ៊ីនស្ដារក្រាមផ្ទាល់ របស់តារាស្រីរូបនេះ បានបង្ហោះរូបភាព ជាច្រើនសន្លឹកនៅមន្ទីរពេទ្យ អមដោយវត្តមាន ស្វាមីជាទីស្រលាញ់ និងទារកភេទប្រុស មានមុខមាត់ស្អាត មើលទៅគួរឲ្យក្នាញ់ណាស់។

ក្នុងនោះដែរ គឹម លីហ្សា បានបង្ហាញអារម្មណ៍រំភើបក្រៃលែង ពេលបានឃើញមុខកូនប្រុសបណ្ដូលចិត្ត អមដោយសារ មានអត្ថន័យថា៖

 « សូមស្វាគមន៍ កូនប្រុសពៅសម្លាញ់ មកកាន់ពិភពលោក ដ៏ស្រស់ស្អាតមួយនេះ សូមឲ្យកូនមានសុខភាពល្អណា»

ដោយឡែក គ្រាន់តែឃើញបែបនេះ ធ្ចើឲ្យហ្វេនៗជាច្រើន បានសម្ដែងអារម្មណ៍រំភើបជំនួស ដោយ គឹម លីហ្សា​ ទទួលបានកូនប្រុសទាំងពីរ ហើយសុទ្ធសឹង តែមានទម្រង់មុខ ឃ្យូតៗណាស់៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

គឹម លីហ្សា 
គឹម លីហ្សា 
គឹម លីហ្សា និងស្វាមី
គឹម លីហ្សា និងស្វាមី
គឹម លីហ្សា និងកូនប្រុសពៅ
គឹម លីហ្សា និងកូនប្រុសពៅ
គឹម លីហ្សា និងកូនប្រុសពៅ
គឹម លីហ្សា និងកូនប្រុសពៅ
គឹម លីហ្សា និងកូនប្រុសពៅ
គឹម លីហ្សា និងកូនប្រុសពៅ
គឹម លីហ្សា និងស្ចាមី ព្រមទាំងកូនប្រុសពៅ
គឹម លីហ្សា និងស្ចាមី ព្រមទាំងកូនប្រុសពៅ
កូនប្រុសពៅរបស់ លីហ្សា
កូនប្រុសពៅរបស់ លីហ្សា
គឹម លីហ្សា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T