ម៉ាឡេស៊ី៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ វេលាម៉ោង៩:០៥នាទីព្រឹក ក្មេងស្រីវ័យ១៥ឆ្នាំម្នាក់ ត្រូវបានចោរប្លន់ទូរស័ព្ទ និងទះក្បាលជាច្រើនដៃ។ ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Cheras ក្នុងទីក្រុងគូឡាឡាំពួ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមវីដេអូឃ្លីបមួយបានបង្ហាញឲ្យឃើញថា នៅក្នុងថ្ងៃកើតហេតុ ក្មេងស្រីជំទង់រូបនោះ (មិនបញ្ចេញអត្តសញ្ញាណ) បានដើរកាន់ទូរស័ព្ទ។ ពេលនោះ ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមកពីក្រោយ រួចក៏ចាប់ទាញអាវ និងព្យាយាមយកទូរស័ព្ទពីដៃរបស់នាង។ ដោយទាញទូរស័ព្ទមិនបាន បុរសជាចោរបានទះក្បាលនាងជាច្រើនដង បណ្ដាលឲ្យនាងស្រែកយ៉ាងខ្លាំង។
ប្រភពបានឲ្យដឹងថា ចោរបានយកទូរស័ព្ទ និងជិះម៉ូតូគេចចេញដោយសុវត្ថិភាព។ ចំណែកក្មេងស្រីជំទង់នោះរងរបួសត្រង់បាតដៃ និងជង្គង់ផងដែរ។
យ៉ាងណាមិញ ក្រោយពីទទួលបានរបាយការណ៍ដែលទាក់ទងនឹងករណីប្លន់នេះរួចមក ប៉ូលិសបានចាប់ឃាត់ខ្លួនបុរសជាចោរ នៅក្នុងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១:៣០នាទីព្រឹក។ ជនល្មើសត្រូវបានគេដឹងដែរថា គឺធ្លាប់ជាប់ពាក់ព័ន្ធជាមួយនឹងករណីប្លន់និងគ្រឿងញៀនក្នុងឆ្នាំ២០១៦ និងមិនមានការងារធ្វើ២០ឆ្នាំមកហើយ។ ការវិភាគទឹកនោមក៏បានបង្ហាញដែរថា ជនល្មើសជាអ្នកញៀនថ្នាំទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖