ផ្ទុះការភ្ញាក់ផ្អើល ក្រោយរកឃើញចំណុចសង្ស័យពាក់ព័ន្ធនឹងការស្លាប់របស់ Sulli នៅកន្លែងកើតហេតុ

//s4.kh1.co/6f/6f6b91c8021c7969c38c21414f648f1fa63f8c70.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បើគិតទៅ មរណភាពរបស់ អតីតសមាជិកក្រុម F(x) នាង Sulli បានកន្លងផុតប៉ុន្មានថ្ងៃហើយ តែនៅតែក្លាយជាប្រធានបទដ៏ក្ដៅគគុក សម្រាប់សារពត៌មានប្រចាំប្រទេសកូរ៉េ ព្រមទាំងប្រទេសជាច្រើនទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ការចាកចេញគ្មានថ្ងៃវិលត្រលប់របស់ Sulli ហាក់ដូចជាធ្វើឲ្យអ្នកគាំទ្រទាំងអស់ពិបាកទទួលយក និងមិនអស់ចិត្តចំពោះហេតុផល ដែលបណ្ដាលឲ្យតារាស្រី ដែលធ្លាប់តែមានស្នាមញញឹមស្រស់ថ្លារូបនេះ ដាច់ចិត្តធ្វើអត្តឃាត ដោយសារតែជំងឺបាក់ទឹកចិត្តនោះទេ។

យ៉ាងណាមិញ ស្រាប់តែថ្ងៃនេះដែរ មានការភ្ញាក់ផ្អើលមួយ ក្រោយពីបានរកឃើញ រឿងដ៏គួរឲ្យសង្ស័យមួយពាក់ព័ន្ធនឹងការស្លាប់របស់Sulli

ជាក់ស្ដែង បើយោងតាមប្រភពមួយបានឲ្យដឹងថា ក្រោយពេលកើតហេតុបន្តិច ប៉ូលីសបានរកឃើញប្រអប់ម្ហូបអាហារស្រស់ៗ ដែលកុម៉្មង់តាមអនឡាននៅមាត់ទ្វារបន្ទប់របស់ Sulli

អ្វីដែលធ្វើឲ្យមិត្តៗ ក្នុងបណ្ដាញសង្គម មិនជឿថា Sulli មានជំងឺ Depression នោះគឺ ប្រសិនបើនាងធ្លាក់ក្នុងស្ថានភាពជំងឺបែបនេះ រហូតដល់ថ្នាក់គិតខ្លីមែន តារា K-Pop​​​​​​​​​​​​​​​​ រូបនេះ ប្រាកដជាមិនមានអារម្មណ៍ឃ្លាន និងបានកុម្ម៉ង់ម្ហូបចំណីអាហារតាម Online នោះទេ ដែលរឿងនេះហើយធ្វើឲ្យហ្វេនៗនៅតែមិនអស់ចិត្ត​ និងព្រួយបារម្ភយ៉ាងខ្លាំង។

គួរបញ្ជាក់ទៀតដែរថា មានមហាជនមួយរូប បានបញ្ចេញមតិថា៖

«នៅពេលដែលជំងឺបាក់ទឹកចិត្ត កើតមានចំពោះនរណាម្នាក់ហើយ អ្នកជំងឺនឹងលែងឃ្លានអ្វីទៀតនោះទេ» ។ 

ប៉ុន្តែ ផ្ទុយទៅវិញ Sulli បែរជានៅតែឃ្លាន ហើយប្រើប្រាស់បណ្ដាញសង្គម មុនពេលស្លាប់ទៀត ដែលទាំងអស់នេះហើយ ជាចំណុចសង្ស័យថា មរណភាពរបស់ Sulli ដូចជាអាថ៌កំបាំងខ្លាំងណាស់៕

 Sulli 
 Sulli 
 Sulli 
 Sulli 
ប់ូលីសនៅទីតាំងកើតហេតុ
ប់ូលីសនៅទីតាំងកើតហេតុ
អាហារដែល Sulli បានកុម្ម៉ង់មុនពេលស្លាប់
អាហារដែល Sulli បានកុម្ម៉ង់មុនពេលស្លាប់
Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T