ស្អាតប្លែកពេល ហង្ស សុជាតា គ្រងសម្លៀកបំពាក់ប្រពៃណីបែបនេះ ពិតជាសមសួនជានារីខ្មែរណាស់ មើលសឹងមិនស្គាល់

//s5.kh1.co/4e/4e315b9fee32732e19698c642eb78e9083d9486d.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ បើទោះបីជាតារាចម្រៀងស្រី ដ៏មានប្រជាប្រិយអ្នកនាង ហង្ស សុជាតា ក្នុងពេលបច្ចុប្បន្ននេះមិនសូវជាលេចមុខ នៅលើឆាកតន្រ្តីធំៗក៏ដោយ តែតារាស្រីដែលជាម្ចាស់បទ «ស្រលាញ់បង » រូបនេះ មានភាពមមាញឹកខ្លាំង ទៅលើការចម្រៀងតាមពិធីមង្គលការតូចធំខ្លាំងទៅវិញ ថែមទាំងមានការគាំទ្រខ្លាំងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀតនោះ តារាចម្រៀងស្រីដ៏ប្រជាប្រិយភាពរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង ​ទៅលើសកម្មភាព ប្រចាំថ្ងៃរបស់ខ្លួន ទាំងក្នុងនឹងក្រៅការងារសិល្បៈរបស់នាង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង ហង្ស សុជាតា ក៏បានបង្ហោះរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ជាមួយនឹងសម្លៀកប្រពៃណី ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងតែម្ដង ដោយសារតែសម្រស់របស់នាង។

យ៉ាងណាមិញ បើទោះបីជា អ្នកនាង ហង្ស សុជាតា ក្នុងពេលបច្ចុប្បន្ននេះ មានគ្រួសារនិងកូនមូយក៏ពិតមែន តែនាងមើលទៅពិតជានៅស្អាត សាច់ចាំ និងនៅក្មេងដដែល នេះបើតាមការសង្កេតរូបភាពរបស់នាង ដែលបានបង្ហោះនាពេលកន្លងមក។

គួរឲ្យដឹងផងដែរថា នេះជាលើកទីមួយហើយ ដែលតារាចម្រៀងស្រីសាច់ចាំអ្នកនាង ហង្ស សុជាតា គ្រងសម្លៀកបំពាក់ប្រពៃណីថតសម្អាងការបែបនេះ ព្រមទាំងមានការភ្ញាក់ផ្អើលបែបនេះ៕
ប្រភពរូបភាព៖ សុជា សម្អាងការ

តោះកុំខាតពេលទៅទស្សនារូបភាពទាំងអស់គ្នា៖

ហង្ស សុជាតា
ហង្ស សុជាតា
ហង្ស សុជាតា
ហង្ស សុជាតា
ហង្ស សុជាតា
ហង្ស សុជាតា
ហង្ស សុជាតា
ហង្ស សុជាតា
ហង្ស សុជាតា
ហង្ស សុជាតា
ហង្ស សុជាតា
ហង្ស សុជាតា
ហង្ស សុជាតា
ហង្ស សុជាតា
ហង្ស សុជាតា
ហង្ស សុជាតា
ហង្ស សុជាតា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T