ណាហ្គាវើលដ៍ ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនពាន់នាក់!

//s5.kh1.co/1b/1baf11e7eb8329f105b2442095f944ceb0e42751.jpg
សង្គម

 ១៨-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

រាជធានីភ្នំពេញ៖ ចាប់យកឱកាសដើម្បីកសាងអាជីពជោគជ័យជាមួយណាហ្គាវើលដ៍។ មានការងារពេញម៉ោង និងក្រៅម៉ោងរាប់ពាន់មុខតំណែង កំពុងរង់ចាំអ្នកនៅក្នុងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ផ្នែកហ្គេម និងសណ្ឋាគារស្របពេលនឹងការរីកលូតលាស់ដ៏លឿនរបស់ក្រុមហ៊ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដាក់ពាក្យដើម្បីក្លាយជាបុគ្គលិកកម្មសិក្សា ដែលជាគំនិតផ្តួចផ្តើមថ្មីរបស់ផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា “ណាហ្គាវើលដ៍បេះដូងសប្បុរស” ដែលលើកស្ទួយយុវជន-យុវនារីកម្ពុជាវ័យក្មេងអាចអភិវឌ្ឍជំនាញ និងទទួលបានបទពិសោធន៍ការងារដ៏មានតម្លៃនៅក្នុងមុខតំណែងជាច្រើន នៅមណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោកណាហ្គាវើលដ៍។

អភិវឌ្ឍជំនាញដ៏មានសក្តានុពលរបស់អ្នក
អភិវឌ្ឍជំនាញដ៏មានសក្តានុពលរបស់អ្នក

សូមដើរចូលសម្ភាសន៍ដោយសេរី រៀងរាល់ថ្ងៃ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Naga Academy (អគារលេខ ១៤ ផ្លូវ ២៥២) ពីម៉ោង ១១ ព្រឹក ដល់ ៩ យប់ ពីរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬពីម៉ោង ៩ ព្រឹកដល់ ៥ ល្ងាច នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ឬចូលរួមក្នុងពិព័រណ៍ការងារណាហ្គាវើលដ៍ដ៏ធំ នៅថ្ងៃទី ២២ និងទី ២៣ ខែតុលានេះ ពីម៉ោង ៩ ព្រឹកដល់ ៥ ល្ងាច នៅសាលពិធី Grand Ballroom ក្នុងណាហ្គាវើលដ៍ទី១ ជាន់ទី២ ដែលផ្តល់ឱកាសឲ្យអ្នកដែលកំពុងស្វែងរកការងារទាំងអស់អាចជួបផ្ទាល់ជាមួយក្រុមការងារគ្រប់ផ្នែករបស់ណាហ្គាវើលដ៍ និងដាក់ពាក្យដើម្បីទទួលបានការងារភ្លាមៗ។

  មជ្ឈមណ្ឌលបណ្តុះបណ្តាល Naga Academy
  មជ្ឈមណ្ឌលបណ្តុះបណ្តាល Naga Academy

កញ្ចប់អត្ថប្រយោជន៍ខ្លះៗសម្រាប់បុគ្គលិកកម្មសិក្សា រួមមានប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់ ៣០០ ដុល្លារ ការញ៉ាំម្ហូបអាហារ និងភេសជ្ជៈឥតកំណត់ និងកន្លែងស្នាក់នៅទៅតាមស្នើសុំ។ល។ មិនតែប៉ុណ្ណោះ ណាហ្គាវើលដ៍ក៏នឹងផ្តល់ជំនាញ និងចំណេះដឹង ព្រមទាំងការបណ្តុះបណ្តាលផ្សេងទៀត ដូចជាភាសាអង់គ្លេស និងភាសាចិនផងដែរ។ ជាពិសេសបុគ្គលិកកម្មសិក្សានឹងទទួលបាននូវប្រាក់រង្វាន់បន្ថែមជាច្រើនទៀតជារៀងរាល់ខែ និងប្រាក់ឧបត្ថម្ភអាហារូបករណ៍ដើម្បីឲ្យពួកគាត់បន្តការសិក្សាថែមទៀតផង។

ក្រៅពីធ្វើការ ៨ ម៉ោងក្នុងមួយថ្ងៃ សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍ ឈប់សម្រាក ១៨ ថ្ងៃក្នុងមួយឆ្នាំ បុគ្គលិកកម្មសិក្សាក៏នឹងទទួលបាន ២០០ ដុល្លារបន្ថែមសម្រាប់ការមិនមានច្បាប់ឈឺពេញមួយឆ្នាំ។ ទឹកប្រាក់បន្ថែមរួមមាន ១៣០% សម្រាប់បុគ្គលិកកម្មសិក្សាវេនយប់ ១៥០% សម្រាប់បុគ្គលិកកម្មសិក្សាបន្ថែមម៉ោង និង ៣០០% សម្រាប់បុគ្គលិកកម្មសិក្សានៅថ្ងៃឈប់សម្រាកបុណ្យជាតិ។

ដើម្បីទទួលបានការសម្ភាសន៍ភ្លាម និងទទួលបានការងារភ្លាមៗ សូមកុំភ្លេចយកប្រវត្តិរូបសង្ខេប អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត និងវិញ្ញាបនបត្រសិក្សាពាក់ព័ន្ធមកកាន់កម្មវិធីដើរចូលសម្ភាស៍ដោយសេរីរៀងរាល់ថ្ងៃ និងពិព័រណ៍ការងារណាហ្គាវើលដ៍។

 សាធារណជនទូទៅអាចចូលរួមក្នុងពិព័រណ៍ការងារណាហ្គាវើលដ៍
 សាធារណជនទូទៅអាចចូលរួមក្នុងពិព័រណ៍ការងារណាហ្គាវើលដ៍

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកការងារណាហ្គាវើលដ៍ NagaWorld – Careers / Naga Academy ផ្ញើអ៊ីម៉ែលមកកាន់ [email protected] ឬទូរស័ព្ទមកកាន់ ០១៥ ៧៦០ ៨៦០, ០១៥ ៩៩៥ ៥៩២ , ០១៥ ៧៨៩ ៨៨៩ ឬ ០១៦ ៣១១ ១៤៤។

ដាក់ពាក្យធ្វើការនៅណាហ្គាវើលដ៍ក្នុងថ្ងៃនេះ និងទទួលអនាគតភ្លឺស្វាងជាមួយយើង៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T