ក្ដុកក្ដួលណាស់! ឆ្កែមួយក្បាល ទ្រហោយំយ៉ាងខ្លាំង ក្នុងពិធីបុណ្យសពម្ចាស់របស់វា (មានវីដេអូ)

//s4.kh1.co/f4/f4a2d104dfb3c659252013d935f61deceb343e85.jpg
សង្គម

 ១៧-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

វៀតណាម៖ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងនូវភាពក្ដុកក្ដួលយ៉ាងខ្លាំង ជុំវិញវីដេអូមួយ ដែលបង្ហាញពីឆ្កែមួយក្បាលទ្រហោយំ នៅក្នុងពិធីបុណ្យសពរបស់ម្ចាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពបានឲ្យដឹងថា វីដេអូឃ្លីបមួយនោះ ត្រូវបានថតឡើងនៅក្នុងពិធីបុណ្យសពរបស់លោកយាយម្នាក់ ក្នុងប្រទេសវៀតណាម កាលពីពេលថ្មីៗកន្លងទៅនេះ និងត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបនោះ បង្ហាញឲ្យឃើញថា ឆ្កែសម្បុរខ្មៅមួយក្បាលកំពុងអង្គុយនៅជិតមឈូសរបស់ម្ចាស់វា ដោយមានពាក់ក្រណាត់កាន់ទុក្ខពណ៌លឿង។ ដោយការបាត់បង់ម្ចាស់ វាបានអង្គុយទ្រហោយំ ញ័រខ្លួន និង ចំហមាត់ ដែលមើលទៅដូចជាកំពុងឈឺចាប់យ៉ាងខ្លាំង។ ឃើញដូច្នេះ ស្ត្រីម្នាក់ដែលជាសមាជិកគ្រួសារម្ចាស់របស់វា បានទៅអង្អែលលួងលោមផងដែរ។

ទន្ទឹមនឹងនេះ ក៏មានមហាជន អ្នកលេងបណ្តាញសង្គមមួយចំនួន បានបញ្ចេញមតិថា៖

«សត្វឆ្កែគឺជាមិត្តភក្ដិល្អសម្រាប់មនុស្ស និងអាចមានអារម្មណ៍សោកសៅពីការបាត់បង់ម្ចាស់។»

«សត្វឆ្កែគឺជាសត្វមួយប្រភេទដែលមានភាពស្មោះត្រង់ជាងមនុស្សទៅទៀត។»

សម្រាប់វីដេអូនោះដែរ មានអ្នកចូលទស្សនារហូតមកទល់ពេលនេះចំនួន២លាន១សែនដងផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ឆ្កែមួយក្បាលនោះ
ឆ្កែមួយក្បាលនោះ
ឆ្កែមួយក្បាលនោះ
ឆ្កែមួយក្បាលនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T