អូស្ត្រាលី៖ ថ្មីៗកន្លងទៅនេះ វីដេអូមួយដែលបង្ហាញពីនារីម្នាក់រត់ហាត់ប្រាណ និងបន្ទោបង់នៅគៀនចន្លោះរថយន្ដ កំពុងទទួលបាននូវការហួសចិត្តយ៉ាងខ្លាំង នៅលើបណ្ដាញអ៊ិនធើណែត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពបានឲ្យដឹងថា ស្ត្រីម្នាក់មានឈ្មោះ Roxy Jacenko បានផ្ទុះកំហឹងនិងងឿយឆ្ងល់យ៉ាងខ្លាំង ក្រោយពីឃើញដុំលាមកនៅពីមុខផ្ទះរបស់នាងជាច្រើនលើក។ លុះពេលដែលនាងឆែកកាមេរ៉ាសុវត្ថិភាព ទើបឃើញថានារីដែលបន្ទោបង់នៅពីមុខផ្ទះរបស់នាង គឺជាមុខសញ្ញាចាស់។
យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា នាវេលាម៉ោង៦:៣៣នាទីព្រឹក នារីវ័យក្មេងម្នាក់បានរត់ហាត់ប្រាណនៅតាមដងផ្លូវ Watson។ ភ្លាមៗនោះ ស្រាប់តែនាងរត់ទៅគៀនចន្លោះរថយន្ដដែលគេចតចោលនៅពីមុខផ្ទះ រួចក៏ស្រាតខោបន្ទោបង់នៅទីនោះ។
ក្រោយពីមានបញ្ហាបែបនេះជាច្រើនលើកមក នាង Roxy Jacenko បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសដើម្បីឲ្យចាត់វិធានការតាមផ្លូវច្បាប់។
គួរឲ្យដឹងដែរថា ការបន្ទោបង់នៅតាមសាធារណៈគឺជាទង្វើខុសច្បាប់។ ប្រសិនបើប៉ូលិសចាប់បាននារីម្នាក់នោះ នាងនឹងត្រូវជាប់ពន្ធនាគារចំនួន៣ខែ ឬពិន័យជាប្រាក់ចំនួន៦៦០ដុល្លារអាមេរិក៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖