អាស៊ីអាគ្នេយ៍៖ កម្ពុជា ស្ថិតក្នុងពូល A ជាមួយហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, និងទីម័រខាងកើត លើប្រភេទវិញ្ញសាបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ 2019 ដែលប្រទេសហ្វីលីពីនធ្វើជម្ចាស់ផ្ទះ។ ខណៈពូល B មាន៦ក្រុមគឺ ថៃ, ឥណ្ឌូនេស៊ី, វៀតណាម, ឡាវ, សិង្ហបុរី និង ប្រ៊ុយណេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវិញ្ញសាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ SEA GAMES 2019 លើកនេះតម្រូវឲ្យកីឡាករមានអាយុក្រោម ២២ឆ្នាំ ប៉ុន្តែក៏អនុញ្ញាតឲ្យមានកីឡាករលើសអាយុ ២នាក់ផងដែរ។
សម្រាប់ក្រុមកម្ពុជានៅក្នុងព្រឹត្តិការណ៍កម្រិតតំបន់មួយនេះ មិនដែលឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ ដោយធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលប៉ុណ្ណោះ។
ប៉ុន្តែសម្រាប់ឆ្នាំ២០១៩នេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda និងគ្រូបង្វឹកលោក Felix G. Dalmas យើងនឹងរង់ចាំមើលទាំងអស់គ្នាថាតើកម្ពុជាអាចចារប្រវត្តិសាស្រ្តក្នុងការឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងបានដែរឬទេ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩៕