ភ្នំពេញ៖ ប្រិយមិត្តភាគច្រើន ប្រហែលជានៅចាំ ពិធីការិនីដ៏ល្បីប្រចាំMYTV អ្នកនាង រស្មី តែហ្វេនៗ តែងហៅនាងថា វីជេរស្មី ព្រោះថា កាលប៉ុន្មានឆ្នាំមុន នាងបានធ្វើជា វីជេ ក្នុងកម្មវិធីមួយ ដែលល្បីល្បាញខ្លាំង រហូតជាប់ឈ្មោះតាំងពីពេលនោះមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ងាកមើលជីវិតឯកជនរបស់អតីតតារាស្រីរូបនេះវិញ ពិតជាមានក្តីសុខណាស់ជាមួយនឹងក្រុមគ្រួសាររបស់អ្នកនាងផ្ទាល់ ដែលតែងតែមើលថែ យកចិត្តទុកដាក់លើគ្នាទៅវិញទៅមក។ ជាពិសេស អ្នកនាង ក៏មានមុខងារការងារ ក្នុងជួររាជការ និងរកស៊ី ជាមួយនឹងរបរមួយចំនួនផងដែរ ដែលកាន់តែធ្វើឲ្យអ្នកនាងកាន់តែមានមុខមាត់ក្នុងសង្គម រឹតតែខ្លាំង។
យ៉ាងណាមិញ ជីវិតរបស់រស្មី កំពុងតែធ្វើឲ្យគ្រប់គ្នា មានការប្រាថ្នាចង់បានជីវិតដូចជារូបនាង យ៉ាងខ្លាំង ដែលមានទាំងសម្រស់ ជីវិតក៏មានក្តីសុខជាមួយនឹងគ្រួសារ៕