តារាម៉ូដែលម្នាក់ យំដល់ថ្នាក់ដួលសន្លប់នៅក្នុងកម្មវិធី ក្រោយពីត្រូវបានគេកាត់សក់អស់ប្រវែង៣០សង់ទីម៉ែត្រ (មានវីដេអូ)

//s4.kh1.co/68/6854a795bacc42b99ac059e2e8e380aac96c917d.jpg
សង្គម

 ១៣-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

តួកគី៖ ថ្មីៗនេះ កម្មវីធីមួយដែលបង្ហាញពីការតុបតែងខ្លួនរបស់សុភាពនារី កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីតារាម៉ូដែលម្នាក់ ដែលបានចូលរួមដួលសន្លប់ ព្រោះតែត្រូវបានគេកាត់សក់នាងអស់ប្រវែង៣០សង់ទីម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា កម្មវិធីនោះមានឈ្មោះថា Kuaförüm Sensin (អ្នកគឺជាជាងកាត់សក់របស់ខ្ញុំ) គឺជាកម្មវិធីប្រកួតប្រជែងចំពោះអ្នកជំនាញផាត់មុខនិងធ្វើសក់ ដើម្បីឈ្នះរង្វាន់ធំពីកម្មវិធី។

នៅក្នុងសប្ដាហ៍ថ្មីនោះ អ្នកជំនាញធ្វើសក់ម្នាក់ បានកាត់សក់របស់តារាម៉ូដែលឈ្មោះថា Llayda ដើម្បីទុកបរិច្ចាគទៅកាន់អ្នកផ្ទុកជំងឺមហារីកដែលជ្រុះសក់អស់។ បុរសដែលជាអ្នកជំនាញធ្វើសក់ មិនបានប្រាប់ពីប្រវែងសក់ដែលគាត់បម្រុងនឹងកាត់នោះទេ ជាហេតុធ្វើឲ្យនាង Llayda ស្លុតចិត្តយ៉ាងខ្លាំងក្រោយពីឃើញសភាពប្រវែងសក់របស់ខ្លួន។

យោងតាមវីដេអូបង្ហាញឲ្យឃើញថា អ្នកជំនាញធ្វើសក់បានកាត់សក់របស់នាង Llayda ប្រវែង៣០សង់ទីម៉ែត្រចេញ។ ភ្លាមៗនោះ នាង Llayda ស្លុតចិត្តដល់ថ្នាក់ទប់ទឹកភ្នែកមិនជាប់ ធ្វើឲ្យគណកម្មការនិងអ្នកផ្សេងទៀតឆ្ងល់ទៅនឹងប្រតិកម្មរបស់នាង។ ក្រោយមក នាង Llayda ដោះក្រណាត់គ្របខ្លួនចេញ រួចក៏ដើរចេញ ស្រាប់តែដួលសន្លប់បាត់ទៅ។

ប្រភពបានបន្ដថា មុនចូលរួមកម្មវិធី នាង Llayda ដឹងច្បាស់ណាស់ថាសក់របស់នាងដែលកាត់រួចនឹងត្រូវបរិច្ចាគទៅកាន់អ្នកជំងឺមហារីក ប៉ុន្ដែនាងមិននឹកស្មានថាកាត់ប្រវែងវែងដល់ម្លុឹងនោះទេ។

សម្រាប់វីដេអូនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ដែលមានអ្នកចូលទស្សនាចំនួន១២លានដងផងដែរ។

ទន្ទឹមនឹងនេះដែរ ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានបញ្ចេញមតិថា៖

«នាងហាក់ដូចជាធ្វើពុតកម្សត់ពេកហើយ គ្មានអ្វីធ្ងន់ធ្ងរនោះទេ។ សក់របស់នាងគង់តែដុះវែងវិញនោះទេ។»

«តើអ្នកទាំងអស់គ្នាឃើញពីប្រវែងសក់របស់នាងមុនពេលកាត់ទេ? តើត្រូវចំណាយពេលប៉ុន្មានទើបអាចដុះវែងវិញបាន?»

«ព្រះអើយ! ស្ថានភាពរបស់នាងពិតជាដូចខ្ញុំខ្លាំងណាស់៕»

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

  នាង Llayda
  នាង Llayda
  នាង Llayda
  នាង Llayda
  នាង Llayda 
  នាង Llayda 
  នាង Llayda
  នាង Llayda
គណកម្មការទាំងបី
គណកម្មការទាំងបី
  នាង Llayda
  នាង Llayda
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T