ភ្នំពេញ៖ ប្រិយមិត្តដែលនិយមលេងបណ្តាញសង្គមភាគច្រើន ប្រាកដជាបានស្គាល់ តារាហ្វេសប៊ុកស្រីដ៏មានប្រជាប្រិយភាពអ្នកនាង Love Riya បានរៀបការសាងសុភមង្គលជាមួយស្វាមី យ៉ាងពោរពេញដោយក្តីសុខកាលពីពេលកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពេលនេះក៏ស្រាប់តែទទួលដំណឹងយ៉ាងល្អ តារាស្រីរូបនេះបានទទួលនូវសមាជិកថ្មី ដែលបានសម្រាលមុននេះយ៉ាងសុវត្តិភាពទាំងម្តាយ និងកូន ធ្វើឲ្យមហាជនជាច្រើនពិតជារំភើប និងរីករាយជំនួសនាង ក៏ដូចជាក្រុមគ្រួសារយ៉ាងខ្លាំង។
នៅក្នុងនោះដែរ ឃើញថាតាមរយៈរូបភាពជាច្រើនសន្លឹក មុខមាត់កូនរបស់នាងពិតជាគួរឲ្យស្រលាញ់តែម្តង ខណៈពេលដែលមានការស៊ែរចូលរួមអបអរ ព្រោងព្រាតពេញបណ្តាញសង្គមរាប់ម៉ឺនដងយ៉ាងរីករាយ ជាមួយនឹងពាក្យពេចន៍ជូនពរដល់នាង និងគ្រួសារជាច្រើនផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖