ភ្នំពេញ៖ ជាការពិត មនុស្សម្នាក់ៗមានការកំណត់នៅ និយមន័យនៃភាពជោគជ័យផ្សេងៗពីគ្នា ហើយក៏មានមធ្យោបាយឆ្ពោះទៅរក ភាពជោគជ័យក៏ដូចជាក្តីស្រម៉ៃរបស់ ពួកគេផ្សេងៗខុសដោយឡែកពីគ្នាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងសម្រាប់លោកម៉េង ចាន់វ៉ាន់ដា ដែលសព្វថ្ងៃលោកមាន តួនាទីជាNational Director Planet Cambodia ស្ថិតក្នុងវិស័យនេះរូបលោក ក៏កំពុងតែមានទីផ្សារ ក៏ដូចជាភាពលេចធ្លោ មិនណយនោះទេ ក្នុងប្រទេសកម្ពុជា។ ហើយបើក្រឡេកត្រឡប់ទៅ ក្រោយបន្តិចវិញលោកម៉េង ចាន់វ៉ាន់ដា ត្រូវបានមហាជនទូទៅ ស្គាល់យ៉ាងច្បាស់តាមរយៈ ឈ្មោះថា«រំដួលលិចទឹក»ជាឈ្មោះដែលរូបលោកបានដាក់ ក្នុងពេលដែលលោកបានចាប់ផ្តើមបង្កើត គណនីផេកផ្លូវការរបស់លោកដំបូង ហើយក៏អាចនិយាយបានផងដែរថា ជាពេលដែលរូបលោកបាន ឈានជើងចូលក្នុង វិស័យសិល្បៈដំបូងផងដែរ។
ជារួមតាមរយៈគណនីផេកផ្លូវការ ដែលរូបលោកបានបង្កើតឡើងមួយនេះ ក៏បានធ្វើឲ្យមហាជនជាច្រើន កាន់តែស្គាល់រូបលោកខ្លាំងឡើង តាមរយៈការបង្ហោះនៅស្នាដៃ នៃ ការតុបតែងខ្លួនប្លែកៗ ជាលក្ខណៈមនុស្សស្រីជាមួយនឹង ការគ្រង និងច្នៃនៅម៉ូតសម្លៀកបំពាក់ប្លែកៗ ដែលសុទ្ធសឹងតែច្នៃចេញមកពីសម្បត្តិធម្មជាតិ បូកផ្សំទាំង សម្រាមនិងរបស់របរ ដែលគេបោះចោលជាដើម។
គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូតដំបូងដែល រូបលោកបានច្នៃឡើង និងធ្វើឲ្យទស្សនិកជនទូទៅ ស្គាល់រូបលោកកាន់តែច្បាស់នោះគឺ ឈុតដែលលោកបានច្នៃយកតាម ម៉ាកផលិតផលម្សៅម្យ៉ាង ហើយក្នុងពេលនោះរូបលោក បានថតកាន់នៅសត្វព្រាបពណ៌ស ។ ក្នុងឈុតនោះលោកបានទទួលនៅ ការគាំទ្រក៏ដូចជាទទួលបាន នូវការកោតសរសើរយ៉ាងខ្លាំងពី សំណាក់មហាជនទូទៅផងដែរ។ តាមរយៈការគាំទ្រទាំងនោះហើយ ដែលជាកម្លាំងចិត្តមួយយ៉ាងសំខាន់ ដែលជម្រុញឲ្យរូបលោកបន្ត នៅការច្នៃចេញជាម៉ូតផ្សេងៗ បន្ថែមទៀតមកទល់នឹងបច្ចុប្បន្ននេះ។
ហើយបើគិតមកដល់នឹងពេលនេះ«រំដួលលិចទឹក» លោកក៏ធ្លាប់បានច្នៃចេញឡើង ជាម៉ូតប្លែកៗជាង២០០ម៉ូត រួចមកហើយដែរ។ ដែលភាគច្រើនគឺសុទ្ធសឹងតែ ទទួលបាននៅការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ។ លើសពីនេះ លោកក៏បានបញ្ជាក់ប្រាប់ផងដែរថា បើគិតពីពេលវេលាក្នុងការរៀបចំ នៅរ៉ូបមួយឈុតៗវិញ គឺអាស្រ័យទៅតាមម៉ូតនីមួយៗ។ ពោលចំពោះរ៉ូបដែលច្នៃពី ធនធានធម្មជាតិគឺត្រូវចំណាយពេលក្នុង ការរៀបចំភ្លាមៗពាក់ភ្លាមៗ ពីព្រោះឈុតប្រភេទនេះមិនអាចទុក ក្នុងរយៈពេលយូរ បាននោះទេ ព្រោះវាងាយខូចក្នុងរយៈពេល ដ៏ខ្លីបាន។ ហើយបើគិតពីរយៈពេលក្នុងការធ្វើ ពេលខ្លះត្រូវចំណាយពេល ដល់៤ទៅ៥ម៉ោង ចំណែកឯម៉ូតខ្លះទៀតត្រូវចំណាយពេល ធ្វើរហូតដល់ទៅ២ថ្ងៃក៏មានដែរ។
លោកក៏បានបន្តប្រាប់ខ្មែរឡូតទៀតផងដែរថា មូលហេតុចម្បង ដែលរូបលោកចាប់ផ្តើមគំនិតបង្កើត នៅសម្លៀកបំពាក់ច្នៃពីរបស់ធម្មជាតិក៏ដូចជា សម្រាមដែលគេបានបោះចោលហើយ យកមកកែច្នៃឡើងវិញនេះក៏ព្រោះតែ រូបលោកចង់បង្ហាញក៏ដូចជា ចង់លើកស្ទួយនៅ អត្តសញ្ញាណជាតិ បង្ហាញពីអត្តប្រយោជន៍ នៃដំណាំផ្លែឈើរបស់ខ្មែរ ហើយក៏ចង់បង្ហាញពីសារ ទៅកាន់មហាជនទាំងអស់គ្នា ឲ្យយល់ដឹងនឹងងាកត្រឡប់មក ប្រើប្រាស់នៅវត្ថុធាតុដើម ក៏ដូចជារបស់ធម្មជាតិ ដើម្បីយើងទាំងអស់គ្នា ចូលរួមជាមួយនឹង ការថែរក្សាបរិស្ថាន ក៏ដូចជាចូលរួមក្នុងការកាត់បន្ថយ នៅការប្រើប្រាស់ថង់ផ្លាស្ទិកផងដែរ។
បើនិយាយមកដល់ត្រឹមនេះ យើងមើលឃើញថា «រំដួលលិចទឹក» បច្ចុប្បន្នលោកក៏ចាត់ទុកជា បុគ្គលមួយរូបដែលកំពុងតែ ទទួលបាននៅប្រជាប្រិយភាព ក៏ដូចជាភាពជោគជ័យយ៉ាងខ្លាំង ទាំងក្នុងវិស័យផាត់មុខរួមទាំង ក្នុងវិស័យនៃការច្នៃម៉ូតបែបប្លែកៗ ចេញពីរបស់របរធម្មជាតិ និងសម្រាមផ្សេងៗនេះផងដែរ។ ក៏ប៉ុន្តែស្របពេលជាមួយគ្នានេះ អ្នកមួយចំនួនប្រហែលជា មិនទាន់បានដឹងទេថា ទម្រាំតែទទួលបាននៅ ភាពជោគជ័យដូចសព្វថ្ងៃនេះ«រំដួលលិចទឹក»លោកធ្លាប់បានជួបប្រទះ នៅរឿងរ៉ាវផ្សេងៗ ដែលប៉ះពាល់ដល់អារម្មណ៍ ក៏ដូចជាផ្លូវចិត្តរបស់លោក ក៏មិនតិចនោះដែរ។
លោកបានបញ្ជាក់ថា លោកធ្លាប់ត្រូវបាន មនុស្សមួយចំនួនរិះគន់ថា លោកមិនគួរនឹងធ្វើបែបនឹង មើលទៅពិតជាអាក្រក់មើលខ្លាំងណាស់ ហើយពួកគេថែមទាំងថាឲ្យលោកថា ធ្វើអ្វីចេញមកឆ្កួតៗ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ត្រូវបានអ្នករិះគន់ មួយចំនួនចោទថា លោកជាបុគ្គលដែល បំផ្លាញនៅតម្លៃរបស់ ស្រ្តីខ្មែរទៀតផង។
ត្រង់ចំណុចនេះលោកក៏បាន បកស្រាយផងដែរថា ថ្វីត្បិតតែលោកជាមនុស្សប្រុស ហើយតែងខ្លួនជាស្រីក៏ពិតមែន តែលោកតែងតែចងចាំនឹង តែងតែរក្សានៅតម្លៃជា ស្រ្តីខ្មែរ ជានិច្ចមិនដែលភ្លេចនោះទេ។ ម្យ៉ាងវិញទៀតក៏ព្រោះតែការស្រលាញ់ នឹងមានការកំណត់ពី គោលការណ៍ច្បាស់លាស់ ទើបរូបលោកអាចជម្នះ នឹងពាក្យរិះគន់ទាំងនោះ រហូតមកដល់ពេលឥឡូវនេះបាន។
ជាចុងក្រោយ«រំដួលលិចទឹក» លោកក៏មានជាពាក្យពេចន៍ ផ្តាំផ្ញើរមួយចំនួនទៅ កាន់យុវជនយុវនារី ដែលមានសមត្ថភាព តែមិនហ៊ានបញ្ចេញគឺ គួរតែក្លាហានឡើង ក្នុងការបង្ហាញក៏ដូចជាបញ្ចេញ នៅសមត្ថភាពរបស់ខ្លួនឯង ដើម្បីចូលរួមធ្វើនឹងបង្កើតនៅអ្វីថ្មី ដោយមិនត្រូវមាននៅ ការភ័យខ្លាំចក្នុងការបង្ហាញនូវ សមត្ថភាពរបស់ខ្លួនឡើយ៕