Mourinho បដិសេធទៅដឹកនាំក្លិបធំមួយនៅបារាំង ព្រោះមានក្លិបក្នុងចិត្តរួចទៅហើយ

//s4.kh1.co/0a/0ae1a9c918d843586e1f925e082549ea464e4f0c.jpg
កីទ្បា

 ១១-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

បារាំង៖ ប្រធានក្លិប Lyon លោក Jean-Michel Aulas បានប្រាប់ឲ្យដឹងថាអ្នកចាត់ការទូទៅ Jose Mourinho បានបដិសេធក្នុងការមកដឹកនាំក្លិបរបស់លោក ដោយអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះមានក្លិបដែលចង់ដឹកនាំនៅក្នុងចិត្តរួចទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Aulas បានទាក់ទងអតីតអ្នកចាត់ការទូទៅ Chelsea លោក Mourinho ក្រោយសម្រេចបណ្ដេញចេញលោក Sylivnho ពីតំណែងអ្នកចាត់ការទូទៅ Lyon បន្ទាប់ពីប្រកួតចាញ់ Saint-Etienne កាលពីថ្ងៃអាទិត្យ។

លោក Jose Mourinho
លោក Jose Mourinho

Mourinho មិនទាន់ទៅដឹកនាំក្លិបណាមួយនៅឡើយ ក្រោយចែកផ្លូវគ្នាជាមួយបិសាចក្រហម Manchester United កាលពីខែធ្នូ ឆ្នា២០១៨។ បើទោះបីជាឆ្ងាយពីអាជីពជាអ្នកចាត់ការទូទៅជាង ១០ខែ ក៏អ្នកចាត់ការទូទៅរហស្សនាម Special One រូបនេះបានបដិសេធមិនព្រមមកដឹកនាំ Lyon ព្រោះលោកមានក្លិបដែលចង់ដឹកនាំរួចទៅហើយ។

“ពួកយើងបានសាកសួរគ្នាតាម SMS ប៉ុន្តែគាត់ (Mourinho) មិនបានទទួលយកការចង់បានរបស់យើងដើម្បីជួបពិភាក្សាគ្នា ព្រោះគាត់បានជ្រើសរើសក្លិបរួចទៅហើយ។” 

សម្ដីរបស់លោក Aulas
លោក Jean-Michel Aulas
លោក Jean-Michel Aulas

មួយរយៈចុងក្រោយនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា Mourinho ចាប់អារម្មណ៍ចង់ត្រឡប់ទៅដឹកនាំ Real Madrid វិញបន្ទាប់ពីឃើញក្លិបយក្សអេស្ប៉ាញចាញ់ Paris Saint-Germain ៣ទល់នឹង០ ក្នុងការប្រកួត UEFA Champions League៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T