ដល់ម្លឹងផង! លោក Pep Guardiola សន្យាថានឹងមិនលក់កីឡាករឆ្នើមរូបនេះដាច់ខាតទោះបីមានមានក្លិបណាហ៊ានអោយដល់៥០០លានអឺរ៉ូក៏ដោយ

//s5.kh1.co/ad/ad8e2ecd9c17518b7fa2a9189839bff724b8caf6.jpg
កីទ្បា

 ១០-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមមេឃខៀវ​ Manchester City លោក Pep Guardiola សន្យាថានឹងមិនលក់ខ្សែបម្រើវ័យក្មេងកីឡាករ Phil Foden ដាច់ខាតបើទោះបីជាមានក្លិបណាហ៊ានអោយដល់៥០០លានអឺរ៉ូ(ឬ៥៥០លានដុល្លារអាមេរិក)ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Phil Foden
  កីឡាករ Phil Foden

អតីតគ្រូបង្វឹកក្រុម Barcelona និង Bayern Munich រូបនេះបានវាយតម្លៃខ្ពស់ចំពោះកីឡាករ Foden បើទោះបីជាលោកមិនសូវបានដាក់កីឡាករវ័យក្មេងរូបនេះលេងជម្រើស១១នាក់ដំបូងក៏ដោយ។

លោក Pep Guardiola បាននិយាយថា៖

"យើងមិនបានផ្ដល់កុងត្រាថ្មីដល់ Foden ដោយចៃដន្យនោះទេ។ គាត់ជាកីឡាករតែមួយគត់ដែលមិនអាចលក់បាន មិនលក់ទោះបី ៥០០លានអឺរ៉ូ។ កីឡាករ Foden នឹងមិនចាកចេញទៅណានោះទេ ហើយពួកយើងនឹងមិនចុះកុងត្រាយកកីឡាករផ្សេងមកលេងរ៉ូលនេះទេ។ ពេលដែល David Silva ចាកចេញទៅ ពួកយើងនឹងដឹងថាអ្នកណានឹងលេងរ៉ូលនេះជំនួសគាត់។"

  កីឡាករ Phil Foden
  កីឡាករ Phil Foden

កីឡាករចាស់វស្សា David Silva នឹងចាកចេញពី Etihad Stadium នៅចុងបញ្ចប់រដូវកាលនេះ ដោយគេសង្ឃឹមថាកីឡាករ Foden នឹងក្លាយជាបេក្ខភាពជំនួសរ៉ូលរបស់ David Silva៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T