ទាល់តែប៉ូលីសចាប់ខ្លួន ទើបហ្វេនរោគចិត្តម្នាក់នេះ ព្រមសារភាព ប្រាប់វិធីស៊ើបរកកន្លែងស្នាក់របស់តារា

//s4.kh1.co/08/08486e3f5765972e807a75610e67416a2ee78691.jpg
តារា & កម្សាន្ដ

 ១០-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ជប៉ុន ៖ កាលពីពេលថ្មីៗនេះ ទូរទស្សន៍ជប៉ុន NHK បានរាយការពីដំណឹងថ្មីមួយ ទាក់ទងនឹងតារាស្រីជប៉ុនម្នាក់ឈ្មោះ Ena Matsuoka ត្រូវបាន Sasaeng Fan ព្យាយាមបៀតបៀនរាងកាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីកើតរឿងនេះ ប៉ូលិសចាប់ខ្លួនបានជនបង្កហេតុម្នាក់ ដែលជាបុរសវ័យ ២៦ឆ្នាំ មានឈ្មោះថា Sato។

Sato ត្រូវបានគេស្គាល់ថាជាអ្នកគាំទ្ររបស់តារាស្រី Ena Matsuoka ហើយលោកក៏បានសារភាពផងដែរថា លោកបានតាមដាននាង ជាយូរណាស់មកហើយ ដោយស្វែងរកទីតាំងដែលនាងស្នាក់នេះ តាមរយៈរូបភាព Selfie របស់នាង។

បុរសដ៏គួរឲ្យខ្លាចម្នាក់នេះ បានសារភាពថា ខ្លួនតែងតែ Zoom រូបភាពរបស់នាង នៅត្រង់ចំណុចកែវភ្នែក ហើយព្យាយាមកត់សម្គាល់កន្លែងដែលនាងស្នាក់នៅ ទៅតាមរូបភាពជាច្រើនទៀតរបស់នាង ដែលអាចរកបាននៅក្នុងអ៊ីនធើណែត។

នៅទីបំផុត ហ្វេនរោគចិត្តម្នាក់នេះ អាចរកនាងឃើញ ហើយចូលទៅធ្វើបាបនាងតែម្ដង។

ប៉ុន្តែសំណាងល្អដែលមានគេមកជួយទាន់ ទើបនាងមានសុវត្ថិភាព។

ដោយសារតែឧប្បត្តិហេតុស្រដៀងគ្នានេះ បានកើតឡើងជាញាកញាប់ ក្នុងពេលថ្មីៗកន្លងមកនេះ ទើបអាជ្ញាធរជប៉ុន បានធ្វើការព្រមានទៅដល់អ្នកនិយមប្រើប្រាស់អ៊ីនធើណែត ឲ្យចៀសវាងការចែកចាយព័ត៌មានផ្ទាល់ខ្លួនច្រើនលើសកម្រិតពេក៕

រូបភាព Ena Matsuoka
រូបភាព Ena Matsuoka
រូបភាព Sato
រូបភាព Sato
រូបភាព Ena Matsuoka
រូបភាព Ena Matsuoka
រូបភាព Ena Matsuoka
រូបភាព Ena Matsuoka
រូបភាព Ena Matsuoka
រូបភាព Ena Matsuoka
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T