អ៊ីតាលី៖ តាមសេចក្ដីរាយការណ៍បានអោយដឹងថាក្លិបសេះបង្កង់ Juventus ត្រៀមលក់៣រូបចេញនៅខែមករាខាងមុខនេះរួមមានអ្នកចាំទី Mattia Perin, Marko Pjaca និង ខ្សែប្រយុទ្ធ Mario Mandzukic។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សJuventus ចាប់ផ្ដើមបានល្អក្នុងលីគកំពូលអ៊ីតាលី Serie A រដូវកាលនេះ ដោយការពីពេលនេះថ្មីពួកគេទើបតែផ្ដួលក្រុមខ្លាំង Inter Milan ឡើងមកឈរកំពូលតារាងវិញក្នុងសប្ដាហ៍ទី៧នេះ។
យោងតាមកាសែត Calciomercato បានអោយដឹងថាលោក Sarri ត្រៀមលក់កីឡាករ Mattia Perin, Marko Pjaca និង Mario Mandzukic ក្នុងខែមករាខាងមុខនេះក្រោយកីឡាករ៣រូបនេះមិនបានបង្ហាញទម្រង់លេងអោយគ្រូបង្វឹកអ៊ីតាលីចាប់អារម្មណ៍។
ទន្ទឹមនឹងនេះក្លិប Juventus ចង់ទិញចូលខ្សែការពារស្លាបឆ្វេង១រូបមកចូលរួមក្រុមដើម្បីបង្ដារពេលកីឡាករ Alex Sandro មានរបួសនិងបន្ថែមការប្រកួតប្រជែងដល់កីឡាកររូបនេះ ប្រសើរជាងពឹងផ្អែកលើកីឡាករ Mattia De Sciglio៕
ប្រភព៖ Caughtoffside