ចំណុចទាំងអស់នេះហើយ ដែល Opal ជាតារាស្រីមានរូបសម្រស់មិនសូវស្អាតមែន តែបានប្តីទាំងមាន សង្ហា និងចេះយល់ចិត្តនាង

//s4.kh1.co/63/63cb526ed37c36741058d68cec651bdf41c8d780.jpg
តារា & កម្សាន្ដ

 ០៧-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ មិនថានៅក្នុងវិស័យជំនួញ ឫក៏វិស័សិល្បៈនោះទេ គូស្វាមីភរិយា អ្នកនាង Opal និងស្វាមីសេដ្ឋីរបស់នាង តែងតែត្រូវបានមហាជន​ សង្កេតឃើញថាជីវិតគ្រួសារអ្នកទាំងពីរ ពិតជាមានសុភមង្គលខ្លាំងណាស់ បើទោះពេលខ្លះ មានមនុស្សមួយចំនួនតូច រិះគន់ពីសម្រស់តារាស្រីរូបនេះ ថាមិនស្អាត មិនសមនឹងស្វាមីនាងក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ តារាស្រី អ្នកនាង ​Opal ក៏បានដាច់បង្ហើបពីចំណុចមួយចំនួន ដែលនាងតែងតែធ្វើវាតាំងពីនាង និងស្វាមី នៅជាសង្សារគ្នាមកម្ល៉េះ ដោយក្នុងនោះនាងបានរៀបរាប់ថា៖

«សម្រាប់ការទទួលបានក្ដីស្រលាញ់ពិតពីមនុស្សប្រុសម្នាក់ វាមិនមែនជារឿងដែលពិបាកខ្លាំង ហើយវាក៏មិនមែនជារឿងងាយស្រួលដែរ ដោយដូចជារឿងការចង់យកឈ្នះរៀងៗខ្លួន ចំណុចមួយនេះ វាជាចំណុចចាប់ផ្ដើមធំបំផុតនៃទំនាក់ទំនងស្នេហារបស់ខ្ញុំ ព្រោះតាំងពីជាសង្សា រហូតដល់មានកូន២នាក់ហើយ ខ្ញុំមិនដែលប៉ះពាល់ទូរស័ព្ទដែលជារបស់ស្វាមីខ្ញុំ ដោយមិនមានការអនុញ្ញាតឡើយ ហើយមួយវិញទៀតគឺការចេះផ្ដល់កម្លាំងចិត្តឲ្យគ្នាគ្រប់ពេលមានបញ្ហា និងជាពិសេសនោះ គ្រប់ពេលមានការមិនពេញចិត្ត ឫក៏ឈ្លោះប្រកែកគ្នា គឺតែងតែនិយាយគ្នាទល់មុខ តែប្រសិនបើឈ្លោះគ្នាខ្លាំង គឺពួកយើង​ត្រូវនៅឆ្ងាយពីគ្នា ប៉ុន្តែសម្រាប់ពួកយើងគឺឈ្លោះគ្នា មិនប៉ុន្មានម៉ោងទេ ច្បាស់ជាត្រូវគ្នាវិញហើយ »។

យ៉ាងណាមិញ ចំណុចទាំងអស់នេះ គ្រាន់តែជាចំណុចនៃផ្នែកខ្លះតែប៉ុណ្ណោះ ដែលតារាស្រីរូបនេះ និងស្វាមី តែងតែបានធ្វើ ហើយមកដល់បច្ចុប្បន្ននេះ វាក៏ក្លាយជាទម្លាប់មួយ ដូច្នេះហើយទើបធ្វើឲ្យជីវិតគ្រួសាររបស់តារាស្រីរូបនេះ ពោរពេញដោយសុភមង្គល និងស្នាមញញឹមគ្រប់ពេលវេលាបែបនេះ៕

Opal
Opal
Opal
Opal
Opal និងស្វាមី
Opal និងស្វាមី
Opal និងស្វាមី
Opal និងស្វាមី
Opal និងស្វាមី
Opal និងស្វាមី
Opal និងស្វាមី
Opal និងស្វាមី
គ្រួសារ Opal
គ្រួសារ Opal
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T