ខ្លាំងបាត់! ស្ត្រីម្នាក់ពាក់រ៉ូបអាពាហ៍ពិពាហ៍គ្រប់ទីកន្លែង មិនខ្ចីដូរ ដើម្បីឲ្យអស់តម្លៃ (មានវីដេអូ)

//s6.kh1.co/85/85038f0db8b7e8f89cfc0422592a3084e37c7277.jpg
សង្គម

 ០៧-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ស្ត្រីម្នាក់ទើបតែរៀបការថ្មីថ្មោង បានពាក់រ៉ូបអាពាហ៍ពិពាហ៍គ្រប់ទីកន្លែង  ដើម្បីឲ្យសមទៅនឹងតម្លៃដែលនាងបានទិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា អ្នកស្រី Dawn អាយុ៥៤ឆ្នាំ បានរៀបការជាមួយ លោក Steve អាយុ៥៧ឆ្នាំ កាលពីខែសីហាកន្លងទៅនេះ។ មកទល់សព្វថ្ងៃនេះ អ្នកស្រី Dawn នៅតែពាក់រ៉ូបអាពាហ៍ពិពាហ៍នោះជាប់រហូត។ រ៉ូបអាពាហ៍ពិពាហ៍របស់អ្នកស្រី Dawn គឺមានតម្លៃ៣០០ផោន (ប្រមាណ៣៧០ដុល្លារអាមេរិក)។

អ្នកស្រី Dawn តែងតែពាក់រ៉ូបអាពាហ៍ពិពាហ៍ធ្វើសកម្មភាពដូចជា សម្អាតផ្ទះ ចម្អិនម្ហូប ដើរផ្សារទិញអីវ៉ាន់ ចែវទូកកម្សាន្ត ទស្សនាការប្រគុំតន្ត្រី និងកម្មវិធីគប់ពណ៌ជាដើម។

អ្នកស្រី Dawn បាននិយាយថា៖

«សព្វថ្ងៃនេះ ប្រសិនបើខ្ញុំស្លៀកពាក់ខោអាវធម្មតា ស្វាមីរបស់ខ្ញុំប្រាកដជាចម្លែកក្នុងចិត្ត ព្រោះគាត់ទម្លាប់នឹងឃើញខ្ញុំពាក់រ៉ូបអាពាហ៍ពិពាហ៍ទៅហើយ។ នៅពេលដែលមនុស្សជាច្រើនបានឃើញខ្ញុំ ពួកគេតែងតែញញឹមនិងនិយាយពាក្យអបអរមកកាន់ខ្ញុំ ព្រោះតែគិតថាខ្ញុំធ្វើដំណើរចេញពីពិធីមង្គលការ។»

ប្រភពបានបន្ដទៀតថា អ្នកស្រី Dawn គិតថាមនុស្សស្រីផ្សេងៗទៀត តែងតែយករ៉ូបអាពាហ៍ពិពាហ៍ទៅដាក់ក្នុងប្រអប់បន្ទាប់ពីពាក់បានម្ដងរួច។ ប៉ុន្ដែសម្រាប់អ្នកស្រីវិញ គឺត្រូវពាក់វាឲ្យសមនឹងតម្លៃដែលបានទិញ។ មកទល់ពេលនេះ អ្នកស្រីបោកសម្អាតរ៉ូបអាពាហ៍ពិពាហ៍ទើបតែបានពីរដងប៉ុណ្ណោះ ប៉ុន្ដែនៅតែមានស្នាមប្រលាក់ដដែល និងមិនមានពណ៌.សថ្មីចែងចាំងដូចមុនឡើយ។

យ៉ាងណាមិញ អ្នកស្រីមានគម្រោងពាក់រ៉ូបអាពាហ៍ពិពាហ៍នេះបន្ដទៀត ឲ្យបានមួយឆ្នាំពេញផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

អ្នកស្រី Dawn
អ្នកស្រី Dawn
អ្នកស្រី Dawn
អ្នកស្រី Dawn
អ្នកស្រី Dawn
អ្នកស្រី Dawn
អ្នកស្រី Dawn
អ្នកស្រី Dawn
អ្នកស្រី Dawn
អ្នកស្រី Dawn
វីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T