ភ្នំពេញ៖ បើនិយាយពីតារាស្រី ដែលបានឆ្លងកាត់មានឈ្មោះជា អ្នកមេម៉ាយដ៏រឹងមាំ ប្រិយមិត្តប្រាកដជានឹកដល់ អ្នកនាង សុខ សោម៉ាវត្តី ដែលជាពិធីការិនី និងតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ សុខ សោម៉ាវត្តី បានលេចវត្តមាន នៅក្នុងកម្មវិធីមួយ ដោយត្រូវបានគាស់កកាយខ្ទេចខ្ទីគ្មានសល់ ពីជីវិតពិតរបស់នាង តាំងពីចូលសិល្បៈដំបូងៗ ព្រមទាំងសាកសួរពីបញ្ហាដែលតារាស្រីរូបនេះបានឆ្លងកាត់កន្លងមក។
នាពេលនោះដែរ តារាស្រីមេម៉ាយ កូនមួយរូបនេះ បានបកស្រាយការពិត គ្មានលាក់បាំងចំណុចអ្វីនោះទេ ជាពិសេស នៅពេលនោះ នាងបានរៀបរាប់ទាំងទឹកភ្នែករលីងរលោង ពីភាពលំបាកពេលដែលត្រូវចិញ្ចឹមកូនស្រីតែម្នាក់ឯង គ្មានពេលវេលាសម្រាប់កូនគ្រប់គ្រាន់ និងត្រូវរងសម្ពាធពីមជ្ឈដ្ឋានជុំវិញជាច្រើនទៀតផង។
ប៉ុន្តែ យ៉ាងណាមិញ នៅពេលនេះ សុខ សោម៉ាវត្តី បានជួបបុរសដែលចេះយល់ចិត្ត និងស្រលាញ់មើលថែ ហើយនាងនៅតែអាចឈរជាបង្គោលគ្រួសារ និងមានឈ្មោះជាអ្នកម្ដាយដ៏រឹងមាំ គួរយកជាគំរូ ព្រមទាំងត្រូវបានហ្វេនៗ សរសើរមិនដាច់ពីមាត់នោះទេ៕
ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖