ភ្នំពេញ៖ បន្ទាប់ពីដំណាក់កាលទី១ត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យ ដែលមានអគារលំនៅឋានសរុបចំនួន ៨២៨ យូនីតនោះ ទើបគម្រោងអភិវឌ្ឍអគារខុនដូ Urban Village ដែលជាគម្រោងទទួលបានពានរង្វាន់យ៉ាងច្រើននោះ បានបើកការសម្ពោធដំណាក់កាលទី២ របស់ខ្លួន កាលពីថ្ងៃទី២ ខែតុលា កន្លងទៅថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយផ្តល់ជូននូវអគារលំនៅឋានដែលមានតម្លៃសមរម្យ មានគុណភាពខ្ពស់ និងអគារពាណិជ្ជកម្មដ៏ល្អហើយនោះ គម្រោងអភិវឌ្ឍនេះគឺស្ថិតនៅទីតាំងភូមិសាស្ត្រដ៏ល្អឥតខ្ចោះ ដែលភ្ជាប់ទៅនឹងទេសភាពធម្មជាតិនៅកណ្តាលទីក្រុងដែលមានសការអភិវឌ្ឍន៍ខ្លាំង។
គម្រោងទី២របស់អគារខុនដូ Urban Village នេះគឺស្ថិតនៅលើផ្ទៃដីគម្រោងចំនួន ៧៦០,០០០ ម៉ែត្រការ៉េ ដែលបញ្ចូលលក្ខណៈពិសេស និងទំនើបជាច្រើនជាមួយនឹងរបៀបរស់នៅលក្ខណៈសហគមន៍ មានទីតាំងស្ថិតនៅចន្លោះមហាវិថីសម្តេចហ៊ុនសែន និងផ្លូវជាតិលេខ២ ជាតំបន់ដែលស្ថិតនៅក្នុងចំណោមតំបន់ដែលមានការអភិវឌ្ឍន៍ខ្លាំង និងឆាប់រហ័សបំផុតនៅក្នុងទីក្រុងភ្នំពេញ។
បច្ចុប្បន្នវាគឺជាគម្រោងអគារខុនដូដែលមានតម្លៃសមរម្យបំផុត ពោលគឺមានតម្លៃចាប់ពី ១,៧០០ ដុល្លារ ក្នុង១ម៉ែត្រការ៉េ។ ជាមួយនឹងកម្ចីបានរហូតដល់ ៧០ ភាគរយ សម្រាប់រយៈពេល ២៥ ឆ្នាំ។
យូនីតទាំងអស់នៃដំណាក់កាលទី១ ត្រូវបានលក់អស់តែក្នុងរយៈពេល៩ខែប៉ុណ្ណោះ ហើយចាប់ពីថ្ងៃនេះតទៅ យូនីតនៃតំណាក់កាលទី២ បានចាប់ផ្តើមលក់ហើយ។ ក្នុងចំណោមជាង ៨០០ យូនីត គឺ ៤០០ យូនីត ត្រូវបានលក់អស់រួចហើយ។ នេះបង្ហាញឲ្យឃើញអំពីទំនុកចិត្តរបស់អតិថិជន ដែលពួកគាត់មើលឃើញអំពីសក្តានុពលរបស់ Urban Village។
ដើម្បីបង្ហាញពីភាពជោគជ័យរបស់ខ្លួន កាលពីខែឧសភាកន្លងទៅអគារខុនដូ Urban Village គឺជាគម្រោងអគារខុនដូតែមួយគត់នៅកម្ពុជា ដែលបានឈ្នះពានរង្វាន់ចំនួន ៥ ក្នុងពេលតែមួយ។
ពានរង្វាន់ទាំង ៥ នោះរួមមាន ពានរង្វាន់ The Best Condo Development (Cambodia) ពានរង្វាន់ The Best Condo Development (Phnom Penh) ពានរង្វាន់ Best Condo Landscape Architectural design ពានរង្វាន់ Best Condo Architectural Design និងពានរង្វាន់ Best Condo Interior Design ដែលផ្តល់ជូនដោយក្រុមហ៊ុនអចលនទ្រព្យ Asia Property Guru ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
លោកស្រី Catherin Chan និងលោក Ben Li នាយកប្រតិបត្តិក្រុមហ៊ុន Urban Hub បានថ្លែងថា៖
លោក Nelson Li ប្រធានភ្នាក់ងារអចលទ្រព្យហុងកុង លោក Henry Cheung ប្រធានក្រុមហ៊ុន Overseas Property Alliance សម្រាប់តំបន់ Greater China Business និងលោក Johnny Chan ប្រធានក្រុមហ៊ុន Overseas Property Alliance បានបង្ហញទស្សនៈស្រដៀងគ្នាថា ជាទូទៅ គម្រោងនេះគឺមានលក្ខណៈពិសេសបំផុត ពីព្រោះក្រៅពីផ្តល់ជូននូវអគារលំនៅឋានដ៏ប្រណីត វាក៏ផ្តល់ជូននូវបរិយាកាសការងារប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដូចជា EMQ (ការវាស់ស្ទង់សេដ្ឋកិច្ច និងគុណភាព) និងជាកន្លែងសម្រាប់ចាប់ផ្តើមអាជីវកម្ម។
ចំពោះតំណាក់កាលទី២ នេះគឺមានចំនួន៤អគារ ដែលអគារនីមួយៗមាន៥១ជាន់ លើផ្ទៃដីសរុបចំនួន ៧៦,០០០ ម៉ែត្រការ៉េ ខណៈអគារលំនៅឋានមានទំហំ ១២,០០០ ម៉ែត្រការ៉េ និងមានកម្ពស់ ១៥០ ម៉ែត្រ សរុបចំនួន ១,៧០០ យូនីត និងមានទំហំចាប់ពី ៤៨ រហូតដល់ ១០៧ ម៉ែត្រការ៉េ ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២។
បីជាន់ដំបូងគឺជាផ្សារទំនើប និងចំណតរថយន្ត។ ជាន់ទី៤ គឺសួនច្បារ ហើយចាប់ពីជាន់ទី៥ រហូតដល់ជាន់ទី៥១ គឺអគារខុនដូ និងអគារប្រភេទ Loft ។ ទាក់ទងនឹងកត្តាសុវត្ថិភាព បរិវេណអគារខុនដូនេះត្រូវបានបំពាក់ដោយប្រព័ន្ធសន្តិសុខទំនើបបំផុត ដែលមានការត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង សម្រាប់ផ្តល់សន្តិសុខខ្ពស់បំផុតដល់ប្រជាពលរដ្ឋដែលរស់នៅ។
អគារខុនដូដ៏ប្រណិតនេះ ត្រូវបានរចនាឡើងសម្រាប់ការរស់នៅ និងកម្សាន្ត ហើយ ៤៥ ភាគរយនៃផ្ទៃដីសរុបនៃគម្រោងនេះត្រូវបានរក្សាទុកជាកន្លែងបៃតង។ ដែលធ្វើឱ្យវាក្លាយជាកន្លែងសម្រាក និងកម្សាន្តដ៏មានផាសុកភាពសម្រាប់សហគមន៍។ សម្រាប់ទីធ្លាសាធារណៈមានទំហំធំទូលាយ មានសុវត្ថិភាព និងផាសុកភាពសម្រាប់អ្នករស់នៅជាពិសេសសសម្រាប់សកម្មភាពកម្សាន្តផ្សេងៗ។
លោក Takatoshi Kojima ប្រធានភ្នាក់ងារអចនទ្រព្យជប៉ុនបានប្រាប់នៅឯពិធីសម្ពោធគម្រោង Urban Village ដំណាក់កាលទី២ កាលពីថ្ងៃទី២ តុលា ថា៖
ផ្នែកដ៏អស្ទារ្យមួយទៀតនៃគម្រោងនេះគឺ មជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh ដែលមានភាពរស់រវើក និងមានទីតាំងស្ថិតនៅជាប់នឹងគម្រោងខុនដូនេះផ្ទាល់តែម្តង។
លោក Li និងអ្នកស្រី Chan បន្តថា៖
មជ្ឈមណ្ឌល Factory Phnom Penh នេះ ក៏មានការិយាល័យ សាលាមតេ្តយ្យ កន្លែងប្រារព្ធពិធីផ្សេងៗ កន្លែងជប់លៀង កន្លែងហាត់ប្រាណបែបប្រេស៊ីល ហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់ទំនិញ ស្ទូឌីយ៉ូថតរូប សួនកុមារសម្រាប់កុមារ កន្លែងកម្សាន្តបែបបច្ចេកវិទ្យា កន្លែងច្នៃប្រឌិត ទីលានជិះបន្ទះក្តារ ទីលានបាល់ទាត់ និងបណ្ណាល័យជាដើម។
លោកទាំងពីរបន្ថែមថា៖
កាលពីពេលថ្មីនេះតារាបាល់ទាត់កម្ពុជាលោក ប្រាក់ មុន្នីឧត្តម ត្រូវបានតែងតាំងជាទូតសុឆ្ឆនៈ របស់ Urban Village ផងដែរ។
លោកស្រី Chan កោតសរសើរទេពកោសល្យរបស់លោក ប្រាក់ មុន្នីឧត្តម ពីព្រោះមហិច្ឆតាឈានទៅរកក្តីស្រមៃរបស់លោក គឺដូចគ្នាទៅនឹងមហិច្ឆតានៃការចង់ពង្រឹងសក្តានុពលរបស់ Urban Village នៅកម្ពុជាដែរ។
លោកស្រីថ្លែងថា៖
ដូច្នេះអ្វីដែល Urban Village ខិតខំផ្តល់ដល់អតិថិជនគ្រប់រូប គឺបរិយាកាសពោរពេញដោយផាសុកភាព សុវត្ថិភាព និងភាពរីករាយ៕