នេះជារឿងនៅពីក្រោយ ដែលធ្វើឲ្យ ព្រាប សុវត្ថិ និងប្រពន្ធ មានសុភមង្គល ទោះមានកូនធំៗក៏ដោយ!!

//s4.kh1.co/01/01ad72dd0fce623bf31dc236c1e52e052443d1c5.jpg
តារា & កម្សាន្ដ

 ០១-តុលា-២០១៩ ៩ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ភាគច្រើន អ្នកលេងបណ្តាញសង្គម តែងតែស៊ែរពីសកម្មភាពគ្រួសារ និងជីវិតឯកជនរបស់ តារាចម្រៀងលំដាប់ លោក ព្រាប សុវត្ថិ ដែលពួកគេ រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ បើទោះបីជា មានកូនធំៗ ស្មើនឹងខ្លួនក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ទម្រាំតែពួកគេ អាចសាងជីវិតសុភមង្គលនេះបាន មកទល់ពេលនេះ វាមានចំណុចពីក្រោយ ដែលធ្វើឲ្យ ស្នេហារបស់ លោកព្រាប សុវត្ថិ​និងប្រពន្ធ មានក្តីសុខបាន ព្រោះថា លោក ព្រាប សុវត្ថិ​ជា តារាចម្រៀងលំដាប់ ទាំងស្រស់សង្ហា មានសមត្ថភាព ដូច្នេះ វាពិបាកនឹងជឿថា ក្រុមគ្រួសារ អាចស្នេហាបានយ៉ាងល្អបែបនេះបាន។

ចង់ដឹងទេថា​ មានមូលហេតុពីក្រោយអ្វីខ្លះ បានធ្វើឲ្យ ក្រុមគ្រួសារព្រាប សុវត្ថិ អាចមានសុភមង្គលបាន? តាមដានជាមួយនឹងខ្មែរឡូត ទាំងអស់គ្នា៖

១) ផ្តល់ភាពទុកចិត្ត៖ ក្នុងនាមជា តារាល្បីម្នាក់ តែងតែមានភារកិច្ច ត្រូវចុះទៅខេត្ត ឬក្រៅប្រទេស ក្នុងរយៈយូរខែក៏មាន ហើយជាពិសេស ក៏មានការស្និទ្ធស្នាលបន្តិចបន្តួច ជាមួយនឹង តារាចម្រៀងផ្សេងៗ នៅក្នុងបទចម្រៀង ឬលើឆាក។ ដូច្នេះហើយ បើសិនខាងភរិយា មិនសូវមានទំនុកចិត្ត លើស្វាមី ប្រាកដថា នឹងឈ្លោះទាស់ទែង ប្រច័ណ្ឌលិចកើតហើយ។ តែជាក់ស្តែង ភរិយាលោក ប្រកបទៅដោយ ចិត្តស្ងប់ និងតែងគិតគូសុខភាព សុវត្ថិភាពស្វាមីជាចម្បង។

២) មានចិត្តស្ងប់៖ នៅក្នុងសង្គមហ្វេសប៊ុក អាចនិយាយបានថា មានរឿងជាច្រើន និងរួមទាំងព័ត៌មាន ដែលទាក់ទងនឹងជីវិតឯកជន​តារាៗ ដែលរឿងខ្លះ ជារឿងពិត រឿងខ្លះ ជារឿងប្រឌិត ប៉ះពាល់ ទង្គិចអារម្មណ៍តារាៗក៏មាន។ ប៉ុន្តែអ្នកដែលឃើញ ភរិយាព្រាប សុវត្ថិ ស៊ែរជេដៀល អ្នកណាដែលថាឲ្យ ឬរិះគន់ ស្វាមីទេ? គឺអ្នកនាង មិនដែលបញ្ចេញអារម្មណ៍តាមរយៈបណ្តាញសង្គមម្តងណាឡើយ ទោះព័ត៌មានទាំងអស់នោះបែបណាក៏ដោយ។ ជារឿយៗ អ្នកនាង ស៊ែរតែព័ត៌មានទាក់ទងនឹងស្វាមី និងកូនៗរបស់អ្នកនាងទេ ដោយមិនដែលសរសេរអ្វីនៅពីលើព័ត៌មាន។

៣) ផ្តល់កម្លាំងចិត្ត៖ ជាក់ស្តែង ភរិយារបស់លោក ព្រាប សុវត្ថិ តែងដើរតួជា អ្នករៀបចំខ្លួនឲ្យស្វាមី និងកូនៗពេលឡើងឆាកម្តងៗ​ដោយ អ្នកនាង តែងតែធ្វើបែបនេះជារឿយៗ ដោយមិនខ្វល់ពីការនឿយហត់។ បែបនេះទៅហើយ អ្នកណា មិនស្រលាញ់ទៅកើតនោះ?

ចំណុចតូចៗទាំងអស់នេះហើយ ដែលធ្វើឲ្យ ក្រុមគ្រួសារព្រាប សុវត្ថិមានសុភមង្គល និងមានក្តីសុខ មកទល់ពេលនេះបាន៕

ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ក្រុមគ្រួសារលោក
ក្រុមគ្រួសារលោក
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T