ភ្នំពេញ៖ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោក ខេមរៈ សិរីមន្ត បច្ចុប្បន្នទោះបីជាមានវ័យកាន់តែច្រើនយ៉ាងណាក្តី ក៏ប៉ុន្តែរូបរាងរបស់លោកនៅតែស្រស់សង្ហា ធ្វើឲ្យអ្នកគាំទ្រជាច្រើនតែងតែពេញចិត្ត និងសរសើរដល់លោកគ្រប់គ្នាតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមកទល់នឹងពេលនេះ វ័យរបស់លោកកាន់តែជ្រេ មានប្រពន្ធកូន៣រួចមកហើយយ៉ាងណាក្តី ការតែងខ្លួនរបស់លោកក៏នៅតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ព្រោះមិនថាលេងខ្លួនសាមញ្ញា ឬឡើងឆាកនោះទេ គឺតែងតែសង្ហាជានិច្ច។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ ត្រូវបានអ្នកគាំទ្រលួចសរសើរដល់លោកក្រោយឃើញរូបរាង មុខមាត់ដ៏សង្ហានៅខាងក្រៅ ដ៏កម្របានជួប ជាមួយនឹងការតែងខ្លួនបែបយុវវ័យមើលទៅពិតជាប្លែកភ្នែកសង្ហាខ្លាំងគួរឲ្យសរសើរ។
ទន្ទឹមនឹងសកម្មភាពនៅក្រៅនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួន ក៏ទប់ចិត្តមិនសរសើរមិនបាននោះដែរ ព្រោះថាសម្រស់តារាប្រុសរូបនេះ កាន់តែសង្ហាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖