មើលរូបទាំងនេះ ទើបដឹងថា កូនស្រីរបស់ខេមរៈ សិរីមន្ត មានមុខមាត់ដូចលោកបេះដាក់

//s5.kh1.co/40/40e93beeb377ba48782aa2374cdabff826ae9e29.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ លោក ខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងប្រុស លំដាប់ជួរមុខ កាន់តែមានប្រជាប្រិយភាពនិងមានហាងឆេង ទទួលបានការងារធំៗ​មិនចេះដាច់ ធ្វើឲ្យលោក មានភាពមមាញឹកសឹងតែរកពេល ដកឃ្លាមិនចង់រួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយហេតុថា រវល់ជាមួយការងារសិល្បៈ បែបនេះហើយ ទើបតារាចម្រៀងរូបនេះ កម្រនឹងបានចំណាយពេលវេលា ថតរូបស្វីតៗ ជាមួយគ្រួសារណាស់។ ប៉ុន្តែ ស្រាប់តែថ្មីៗនេះ លោក ខេមរៈ សិរីមន្ត ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល យ៉ាងខ្លាំងតាមរយៈ រូបថតយ៉ាងជិតស្និទ្ធ ជាមួយកូនស្រីតែ២នាក់។

ក្នុងនោះដែរ​ លោកប៉ា និងកូនស្រីនេះ បានប្រកបដោយស្នាមញញឹមយ៉ាងស្រស់ថ្លា មើលទៅពេលនោះពោរពេញដោយ ក្ដីសុខយ៉ាងខ្លាំង។ អ្វីដែលរឹតតែពិសេសនោះគឺ គ្រាន់តែឃើញរូបប៉ុន្មានសន្លឹកនោះភ្លាម អ្នកគាំទ្រទាំងអស់ បានបញ្ចេញមតិថា កូនស្រីរបស់ សិរីមន្ត មានមុខមាត់កាត់ទៅរកលោក ដូចបេះដាក់ ជាពិសេសមាត់​តែម្ដង។

បន្ថែមពីនេះ អ្នកណាៗក៏សរសើរដល់ កូនស្រីតែមួយរបស់ លោក ខេមរៈ សិរីមន្ត ថាមានទម្រង់មុខឃ្យូត និងគួរឲ្យក្នាញ់ មិនខុសពីលោកប៉ា អ្នកម៉ាក់នោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

លោក ខេមរៈ សិរីមន្ត 
លោក ខេមរៈ សិរីមន្ត 
លោក ខេមរៈ សិរីមន្ត 
លោក ខេមរៈ សិរីមន្ត 
លោក ខេមរៈ សិរីមន្ត និងភរិយាបណ្ដូលចិត្ត
លោក ខេមរៈ សិរីមន្ត និងភរិយាបណ្ដូលចិត្ត
លោក ខេមរៈ សិរីមន្ត និងកូនស្រី
លោក ខេមរៈ សិរីមន្ត និងកូនស្រី
លោក ខេមរៈ សិរីមន្ត និងកូនស្រី
លោក ខេមរៈ សិរីមន្ត និងកូនស្រី
លោក ខេមរៈ សិរីមន្ត និងកូនស្រី
លោក ខេមរៈ សិរីមន្ត និងកូនស្រី
ខេមរៈ​ សិរីមន្ត
Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T