ពុទ្ធោ! ផ្ទៃមេឃនៅក្នុងប្រទេសឥណ្ឌូនេស៊ី ប្រែទៅជាពណ៌ក្រហម ដោយសារតែអ័ព្ទពុលដែលបណ្ដាលមកពីភ្លើងឆេះព្រៃ (មានវីដេអូ)

//s5.kh1.co/a1/a11254269204b2bdd580dc95071583ad5f0cfd70.jpg
សង្គម

 ២៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ វីដេអូនិងរូបភាពមួយចំនួនត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដែលបង្ហាញពីផ្ទៃមេឃពណ៌ក្រហមឆេះ គ្របដណ្ដប់ខេត្ត Muaro Jambi ប្រទេសឥណ្ឌូនេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំបូងឡើយ វីដេអូនិងរូបភាពទាំងនោះមើលទៅសឹងតែមិនគួឲ្យជឿ ប៉ុន្ដែក្រោយពីមហាជនជាច្រើនបានបង្ហោះរូបភាពដែលមានផ្ទៃមេឃក្រហម នៅទីតាំងខុសៗគ្នារួចមក ទើបបញ្ជាក់ថានោះគឺជាការពិត។

ផ្ទៃមេឃពណ៌ក្រហម
ផ្ទៃមេឃពណ៌ក្រហម

ប្រភពបានឲ្យដឹងថា ផ្ទៃមេឃគ្របដណ្ដប់ដោយផ្សែងអ័ព្ទពណ៌ក្រហម ដោយសារភ្លើងឆេះព្រៃនៅជិតតំបន់នោះ។ ចំណែកផេះត្រូវបានហោះចូលទៅក្នុងផ្ទះរបស់ប្រជាជនផងដែរ។ ប្រជាជនមួយចំនួនមិនហ៊ានសូម្បីតែចេញទៅខាងក្រៅផ្ទះ ដោយសារតែបាតុភូតមួយនេះ។

យ៉ាងណាមិញ ខាងឧតុនិយមបានប្រកាសប្រាប់ថា ដើម្បីបំបាត់ផ្ទៃមេឃពណ៌ក្រហមទៅជាធម្មតាឡើងវិញ លុះត្រាតែមានខ្យល់បក់ខ្លាំង និងមានភ្លៀងធ្លាក់ជាដើម៕

សូមទស្សនារូបភាពបន្ថែមនិងវីដេអូខាងក្រោម៖

ផ្ទៃមេឃពណ៌ក្រហម
ផ្ទៃមេឃពណ៌ក្រហម
ផ្ទៃមេឃពណ៌ក្រហម
ផ្ទៃមេឃពណ៌ក្រហម
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T