អ៊ីតាលី៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានប្រាប់ក្លិបរបស់ខ្លួន Juventus ឲ្យទិញយកខ្សែប្រយុទ្ធរបស់ Borussia Dortmund កីឡាករ Jadon Sancho សម្រាប់ទីផ្សាររដូវក្ដៅលើកក្រោយ ខណៈ Barcelona និង Manchester United ក៏កំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធវ័យក្មេងរូបនេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសារព័ត៌មាន Don Balon បានរាយការណ៍មកថាខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិអង់គ្លេស Sancho នឹងក្លាយជាប្រធានបទក្ដៅមួយសម្រាប់ទីផ្សារដោះដូរកីឡាករលើកក្រោយ បន្ទាប់ពីគេបង្ហាញទម្រង់លេងបានយ៉ាងល្អលើទឹកដីអាល្លឺម៉ង់។
ប្រភពពីក្នុងប្រទេសអេស្ប៉ាញបិសាចក្រហម Manchester United និងអ្នកមានបុណ្យ Barcelona គឺជាដៃគូប្រជែងគ្នាក្នុងការទិញ Sancho ប៉ុន្តែយ៉ាងណាមកទល់ពេលនេះ បើតាមប្រភពដដែរខ្សែប្រយុទ្ធ Ronaldo បានប្រាប់ Juventus ឲ្យចូលប្រជែងទិញជម្រើសជាតិអង់គ្លេសរូបនេះមកចាប់ដៃគូគ្នានៅតំបន់ប្រយុទ្ធ បើទោះបីជាមានតម្លៃខ្លួនដល់ ១៥០លានអឺរ៉ូក្ដី។
គួរឲ្យដឹងដែរថា Sancho គឺជាអតីតយុវជនរបស់ Manchester City ដែលទៅរះនៅទឹកដីអាល្លឺម៉ង់ជាមួយ Borussia Dortmund ក្រោយផ្លាស់ទៅចូលរួមកាលពីឆ្នាំ២០១៧។ បន្ថែមលើសពីនេះខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះក៏ជាសមាជិកមួយរូបរបស់ក្រុមជម្រើសជាតិអង់គ្លេសឈុតធំផងដែរ៕
ប្រភព៖ FoxSportsAsia