យូ ឌីស្កូ ត្រឡប់​ចូល​សិល្បៈ​ជាថ្មី ​មាន​ទឹក​មុខ​ស្រស់​ស្រាយ​ជាង​មុន ក្រោយពី​សុខភាព​ប្រសើរ​ឡើង

//s5.kh1.co/a4/a4020d5782268baea119fb87fd47d9e1754fe04f.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ មហាជន ប្រាកដជាបានជ្រាបច្បាស់រួចមកហើយ ថាកាលពីជាងមួយឆ្នាំមុន តារាចម្រៀងនិងជា តារាសម្ដែង លោក យូ ឌីស្កូ បានដេក សម្រាកព្យាបាលអស់រយៈពេលជាច្រើនខែ នៅប្រទេសកម្ពុជា ប៉ុន្តែមិនជាសះស្បើយ ក្រោយមកក៏សម្រេចចិត្ត បញ្ចូនព្យាបាលបន្ត នៅប្រទេសឥណ្ឌា ដើម្បីធ្វើការព្យាបាល វះកាត់ប្ដូរក្រលៀនថ្មី រហូតទទួលបានជោគជ័យ ក្រោមការជួយឧត្ថមពីសប្បុសជននានា ជាពិសេស គឺការជួយឧបត្ថម្ភថ្លៃព្យាបាលពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវគតិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។ ទន្ទឹមនឹងសុខភាពប្រសើរឡើងហើយនោះ ពេលនេះលោកបានបោះជំហាន ចូលសិល្បៈជាថ្មីហើយ ជាមួយនឹងទឹកមុខស្រស់ស្រាយ មានសាច់ឈាមជាមុនច្រើន ធ្វើឲ្យមហាជនរីករាយ ជំនួស ពេលឃើញលោក យូ ឌីស្កូ ប្រឡប់មកប្រសើរដូចដើមវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ ក្នុងឱកាសជិតរដូវភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យសាសនារបស់កម្ពុជានេះ មហាជនសង្កេត ឃើញថា តារាចម្រៀងប្រុស លោក យូ ឌីស្កូ បង្ហាញទឹកមុខស្រស់ស្រាយ ជាមួយនឹងរូបរាងមានសាច់ឈាមជា មុនច្រើន ក្នុងរូបភាពប៉ុន្មានសន្លឹក ពេលទៅវត្តជុំគ្នាជាមួយសាច់ញាត់បងប្អូន។ ងាកមកការងារសិល្បៈវិញ មហាជនក៏សង្កេតឃើញថា លោកបានលេចមុខនៅក្នុងកម្មវិធីទូរទស្សន៍បណ្តើរៗ ព្រមទាំងមានវត្តមានចូលរួម កម្មវិធីសិល្បៈតូចធំជាញឹកញាប់ផងដែរ។ ទាំងនេះបង្ហាញថា ស្ថានភាពជំងឺរបស់លោកប្រសើរខ្លាំងជាងមុន ធ្វើឲ្យលោកមានកំលាំងកំហែង មានទឹកមុខរីករាយ សប្បាយចិត្ត ជាមួយនឹងវត្តមានក្នុងវិថីសិល្បៈជាថ្មី។

ពិតណាស់ តារាចម្រៀង និងជាតារាសម្តែងប្រុស លោក យូ ឌីស្កូ ត្រូវបានគេចាត់ទុកជាសិល្បករមួយរូបដែល មានសំណាង ព្រោះទទួលបានការជួយពីសំណាក់សប្បុរជន ជាពិសេសគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ដែលមានចិត្តសន្តោសប្រពៃណី ផ្តល់ថវិកាចេញថ្លៃព្យាលបាលឱ្យលោក ទាំងស្រុង មិនថាអស់ថ្លៃប៉ុន្មាន ដែលសកម្មភាពមនុស្សធម៌នេះ ប្រៀបបាននឹងការជួយស្រើចស្រង់ជីវិត របស់លោក យូ ឌីស្កូ ឲ្យរស់រានជាថ្មី៕

យូ ឌីស្តូ
យូ ឌីស្តូ
យូ ឌីស្តូ និងនិមល
យូ ឌីស្តូ និងនិមល
យូ ឌីស្តូ
យូ ឌីស្តូ
យូ ឌីស្តូ
យូ ឌីស្តូ

ប្រភពkhmertalking

យូ ឌីស្កូ
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T