រាងស្អាតប៉ុណ្ណឹងហើយ មិនស្មានថា IU នៅតែសម្រករាងបែបនេះទៀត

//s4.kh1.co/65/653d9e226722d42cbce20611933b5bc6ecd132cc.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០១៩ ២ល្ងាច · ៦ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ នៅក្នុង Funding Together របស់ប៉ុស្តិ៍ MBC តារាសម្តែង Yoo In Na និងតារាសម្តែង Kang Ha Neul បានធ្វើការទំនាក់ទំនាង ទៅកាន់តារាស្រីដ៏ល្បីគឺ IU ដើម្បីសម្ភាសន៍តាមរយៈទូរស័ព្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីករ និងពិធីការិនីទាំងពីរ បានទំនាក់ទំនងទៅ ចំពេលដែលនាងកំពុងនៅផ្ទះតែម្ដង។ IU បានរៀបរាល់ប្រាប់ថា នាងកំពុងតែស្ថិតក្នុងពេលវេលាសម្រករាង ដែលវាមានរយៈពេល ១ខែហើយ បន្ទាប់ពីនាងបានត្រលប់មកញ៉ាំអាហារដើម្បីសុខភាព និងរក្សាទម្ងន់ ដូចជា ដំឡូងជ្វា ផ្លែប៉ោម និងសាច់គោជាដើម។​

ភា្លមៗនោះ ពិធីការិនីគឺតារាសម្ដែង Yoo In Na បានលើកឡើងភ្លាមៗថា នាងមិនធ្លាប់បរិភោគអាហារដោយមានរបៀបរបប បែបនេះទេ ទើបសុំឲ្យ IU ជួយបង្ហើបប្រាប់ ពីវិធីដែលនាងបរិភោគដើម្បីថែរក្សារាងបានស្អាត ដូចជាសព្វថ្ងៃ។

IU បានពន្យល់ថា មួយរយៈក្រោយមកនេះ នាងញ៉ាំអាហារច្រើនណាស់ បន្ទាប់ពីរឿងថ្មីរបស់នាងបានបញ្ចប់។ ប៉ុន្តែចាប់តាំងពីថ្ងៃរៀបចំកម្មវិធី ជួបជុំអ្នកគាំទ្ររួចមក នាងចាប់ផ្ដើមបរិភោគអាហារមានកម្រិត ត្រឹមត្រូវតាមរបបអាហារប្រចាំថ្ងៃ ទៀងទាត់ពេលវេលា និងមានសាធាតុចិញ្ចឹមគ្រប់គ្រាន់។

ដំណឹងនេះធ្វើឲ្យហ្វេនៗ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនគិតថា IU រាងស្អាតប៉ុណ្ណឹងហើយ នៅតែព្យាយាមតបអាហារបែបនេះទៀត។ ចំណែកអ្នកគាំទ្រមួយចំនួនទៀត បានលើកឡើងថា ចង់ឲ្យនាងឡើងទម្ងន់ជាងនេះ ព្រោះនាងមើលទៅស្គមពេកហើយ៕

ចុះប្រិយមិត្តវិញ តើយល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម ៖

រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T