ចិន៖ បន្ទប់ទឹកសាធារណៈមួយកន្លែងនៅក្នុងទីក្រុង Sichuan ប្រទេសចិន បានបាត់ក្រដាសអនាម័យអស់យ៉ាងលឿនជារៀងរាល់ថ្ងៃ លុះពេលសន្ដិសុខឆែកកាមេរ៉ាសុវត្ថិភាពមើល ទើបដឹងពីមូលហេតុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ជារៀងរាល់ថ្ងៃ នាវេលាម៉ោង៥:០០ទាបភ្លឺ ប្រជាជនមួយចំនួនតួចដែលរស់នៅក្នុងតំបន់នោះ បានដើរចូលបន្ទប់ទឹកសាធារណៈដើម្បីហូតក្រដាសអនាម័យជាច្រើនយ៉ាងញ៉ាប់ដៃសម្រាប់ទុកប្រើប្រាស់នៅផ្ទះខ្លួនឯង។ ពួកគេតែងតែធ្វើសកម្មភាពមុនម៉ោងបុគ្គលិក និងសន្ដិសុខចូលធ្វើការ។
ប្រភពបានឲ្យដឹងដែរថា ទង្វើមិនសមរម្យបែបនេះ គឺមិនមែនមានតែនៅក្នុងទីក្រុង Sichuan នោះទេ សម្រាប់ទីក្រុងផ្សេងៗទៀតក៏ធ្លាប់មានបញ្ហាបែបនេះដែរ។ ប៉ុន្ដែបច្ចុប្បន្ននេះ ទីក្រុងមួយចំនួនក្នុងប្រទេសចិន បានប្រើប្រាស់ម៉ាស៊ីនស្កេនផ្ទៃមុខមនុស្ស ដើម្បីចេញក្រដាសអនាម័យមកក្រៅ ចៀសវាងមានជនខិលខូចលួចប្រើប្រាស់ក្រដាសអនាម័យលើសចំនួនកំណត់។
ក្រោយពីវីដេអូនេះបែកធ្លាយនៅលើបណ្ដាញអ៊ិនធើណែតរួចមក មានមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងចាស់ដៃផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖