រកលុយបានរាប់លានដុល្លារ តែមិននឹកស្មានថា ទិនហ្វី មានខ្សែជីវិត គួរឲ្យអាណិតបែបនេះសោះ

//s4.kh1.co/0f/0f3e7f1a2215bdd28a94f21f0e8c0b381d945aab.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ បើនិយាយពី​ តារាសម្ដែងខ្សែភាគយន្ត ចិនបែបកំប្លែងៗ ប្រិយមិត្តរាល់គ្នា ប្រាកដជានឹកឃើញដល់លោក ទិនហ្វី ជាក់ជាមិនខាន ដែលបានប្រឡូកក្នុងវិស័យនេះយូរឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ជាអកុសល មួយរយៈចុងក្រោយនេះ តារាសម្ដែងកំប្លែងរូបនេះ បានបាត់មុខពី វិស័យភាពយន្តឈឹងតែម្ដង ធ្វើឲ្យហ្វេនៗមានការនឹករម្លឹកដល់ និងចង់ដឹងយ៉ាងអន្ទះសារពី ហេតុផលដែល ទិនហ្វី មិនបង្ហាញខ្លួនបែបនេះ។

ស្រាប់តែ ថ្មីៗនេះ លោក ទិនហ្វី ត្រូវបានគេប្រទះឃើញក្នុង រូបរាងចាស់ជាង អាយុស្ទើរតែមិនគួរឲ្យជឿ មើលទៅមានសភាពទ្រុឌទ្រោម ស្គមរីងរ៉ៃ សក់សពេញក្បាល ខុសឆ្ងាយពីពេល មុនដាច់តែម្ដង។

លើសពីនេះ តាមប្រភពមួយ ក៏បានបន្ថែមដែរថា តាំងពីជួបរឿងរ៉ាវបញ្ហាស្នេហារួចមក ទិនហ្វី បានធ្លាក់ខ្លួនជាមនុស្សឯកា ទៅណាមកណា តែម្នាក់ឯង​។

ដោយឡែក គ្រាន់តែលេចលឺដំណឹងនេះភ្លាម នាំឲ្យអ្នកគាំទ្ររបស់ ទិនហ្វី ទាំងឡាយបញ្ចេញអារម្មណ៍ក្ដុកក្ដួលអាណិត ចំពោះតារារូបនេះគ្រប់គ្នា ដែលទោះជា មានលុយរាប់លានដុល្លារបែបណា បែរជាមិនអាចរក ក្ដីសុខឲ្យខ្លួនឯងបានបែបេនះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ទិនហ្វី 
ទិនហ្វី 
ទិនហ្វី 
ទិនហ្វី 
ទិនហ្វី  ក្នុងសភាពទ្រុឌទ្រោម
ទិនហ្វី  ក្នុងសភាពទ្រុឌទ្រោម
ទិនហ្វី  ក្នុងសភាពទ្រុឌទ្រោម
ទិនហ្វី ក្នុងសភាពទ្រុឌទ្រោម
ទិនហ្វី  ក្នុងសភាពទ្រុឌទ្រោម
ទិនហ្វី ក្នុងសភាពទ្រុឌទ្រោម
Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T