អង់គ្លេស៖ Liverpool ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាជាមួយកីឡាករ Sadio Mane អំពីលទ្ធភាពនៃការបន្តកិច្ចសន្យាថ្មីរបស់គាត់ដើម្បីរក្សាកីឡាកររូបនេះនៅ Anfield រហូតដល់ឆ្នាំ ២០២៥ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករវ័យ ២៧ ឆ្នាំរូបនេះគឺជាកីឡាករសំខាន់សម្រាប់លោក Jurgen Klopp ចាប់តាំងពីចូលរួមជាមួយហង្សក្រហមដោយរកគ្រាប់បាល់បាន ៦៥ គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២៣ដងក្នុងការបង្ហាញខ្លួន ១៣០ប្រកួត។
ដោយសារខ្សែបម្រើប្រយុទ្ធរូបនេះ គឺជាផ្នែកមួយដ៏សំខាន់របស់ក្រុម Liverpool ក្នុងការដណ្ដើមពានរង្វាន់ធំៗ ដូចនេះ Liverpool កំពុងស្វះស្វែងគិតគូរអំពីអនាគតរបស់រូបគេ។
បើយោងតាមអ្នកសារព័ត៌មានរបស់ La Gazzetta dello Sport លោក Nicolo Schira បានសរសេរនៅលើគេហទំព័រ Twitter របស់លោកថាភាគីទាំងពីរបានបើកកិច្ចពិភាក្សាអំពីការបន្តកិច្ចសន្យាថ្មីរបស់ Mane ដែលនឹងត្រូវបន្តរហូតដល់ឆ្នាំ ២០២៥ រួមជាមួយតម្លៃពលកម្ម ១៣ លានផោនក្នុងមួយឆ្នាំ។
កុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះនឹងបន្តរហូតដល់ឆ្នាំ ២០២៣ ហើយខាង Liverpool ចង់បន្តរយៈពេល ២ ឆ្នាំទៀតរួមជាមួយការបន្ថែមប្រាក់នឿយហត់រហូតដល់ ១៣ លានផោនក្នុងមួយឆ្នាំដើម្បីជួយបញ្ចុះបញ្ចូលកីឡាកររូបនេះអោយយល់ព្រមកិច្ចសន្យាថ្មី៕
ប្រភព៖ Caughtoffside