ម៉ាឡេស៊ី៖ ក្មេងប្រុសម្នាក់វ័យ១៤ឆ្នាំ មានសមត្ថភាពអាចរកប្រាក់បានជាងមួយម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ក្រោយពីសំងំបង្កើតកម្មវិធីកុំព្យូទ័រ (Software) ដោយខ្លួនឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពបានឲ្យដឹងថា ក្មេងប្រុសនេះមានឈ្មោះថា Muhammad Akmal Hazim ជាសិស្សកំពុងសិក្សាខាងផ្នែកបច្ចេកវិទ្យា នៅក្នុងប្រទេសម៉ាឡេស៊ី។ គេចាប់ផ្ដើមបង្កើត Software ដោយខ្លួនឯងតាំងពីអាយុ១៣ឆ្នាំមកម្លេះ។ Software ទាំងនោះ ជាប្រភេទកម្មវិធីប្រើប្រាស់សម្រាប់ធ្វើតេស្តល្បឿន Server និងជាឧបករណ៍សម្រាប់ដឹងថា Server អាចធ្វើការធ្ងន់បានដល់កម្រិតណា។ មួយឆ្នាំកន្លងមកនេះ គេអាចរកប្រាក់បានចំនួន ៥០,០០០រីងហ្គីត (១១,៩១៦ដុល្លារអាមេរិក) និងមានអតិថិជនចំនួន ៤០០នាក់។
បន្ថែមពីនេះទៅទៀត គេក៏បានបង្កើតវេបសាយមួយដែលមានឈ្មោះថា Benchpoint.io សម្រាប់ផ្ដល់ជូនសេវាកម្មទៅដល់អតិចិជនទៀតផង។
យ៉ាងណាមិញ ក្រោយពីទទួលបានជោគជ័យមក មានមហាជនជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ីចាប់អារម្មណ៍ទៅលើក្មេងប្រុសនេះយ៉ាងខ្លាំង និងរំពឹងថាគេអាចរកប្រាក់ចំណូលបានច្រើនបន្ដទៀតនៅថ្ងៃខាងមុខផងដែរ៕