អ៊ីតាលី៖ រកតែពេលនៅស្ងៀមមិនបានទេ ឲ្យតែទំនេរតារាសម្តែងស្រីជើងចាស់ Aum Patchrapa ទៅដើរលេងក្រៅប្រទេសរហូត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងថ្មីៗនេះ Aum បាននាំមិត្តជិតស្និទ្ធគឺតារាសម្តែងស្រី Pooklook និងកម្លោះសង្ហាពីរនាក់ទៀតគឺ លោកPok អតីតសង្សាររបស់Aum និងមួយរូបទៀតគឺតារាសម្តែងប្រុស Mike Pattaradet ដែលធ្លាប់លេចលឺព័ត៌មានថា មានទំនាក់ទំនងស្នេហាជាមួយ Pooklook ទៅដើរលេងជុំគ្នា នៅក្នុងទ្វីបអឺរ៉ុបយ៉ាងសប្បាយរីករាយ។
ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍នោះគឺ ពួកគេបណ្តើរគ្នាម្នាក់មួយគូដូចសង្សារ ទាំងដែលតារាស្រីទាំងពីរធ្លាប់ប្រកែកថា ទំនាក់ទំនងរបស់ពួកគេត្រឹមតែជាមិត្តភក្តិប៉ុណ្ណោះ។ ទៀតសោត បើមើលតាមរូបភាព និងវីដេអូដែលបានផុសនៅក្នុងគណនីអ៊ីនស្តារក្រាម កាន់តែបង្ហាញឲ្យឃើញច្បាស់ថា ពួកគេទាំងពីរគូជិតសិទ្ធ និងផ្អែមល្ហែមជាមួយគ្នាទៅវិញទៅមកខ្លាំង។
យ៉ាងណាមិញអ្នកគាំទ្រសប្បាយចិត្ត ដែលឃើញពួកគេទាំងពីរគូបែបនេះ បើទោះបីជាមិនប្រាប់ថាស្រលាញ់គ្នា ឬបើកចំហរទំនាក់ទំនងជាសាធារណៈក៏មិនអីដែរ គ្រាន់តែបានឃើញបែបនេះគឺគ្រប់គ្រាន់ហើយ។
ជាមួយគ្នានេះគួរឲ្យដឹងផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលពួកគេដើរជុំគ្នាបែបនេះ ព្រោះប៉ុន្មានសប្តាហ៍មុន ពួកគេក៏បាននាំគ្នាទៅលេងសមុទ្រនៅម៉ាល់ឌីវ យ៉ាងផ្អែមល្ហែមបែបនេះដូចគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖