ភ្នំពេញ៖ សម្បត្តិវប្បធម៌ដ៏មានតម្លៃជាច្រើនដែលដូនតាខ្មែរបន្សល់ទុកឲ្យកូនខ្មែរ មានសិល្បៈជាច្រើនទម្រង់ ដែលជាផ្នែកដ៏សំខាន់នៃអត្តសញ្ញាណនិងដួងព្រលឹងខ្មែរ។ ប៉ុន្តែ សិល្បៈបុរាណហាក់កំពុងកប់បាត់បន្តិចម្តងៗ ក្រោមសម្ពាធនៃភាពទំនើបដែលមនុស្សសម័យនេះកំពុងត្រេកត្រអាលនឹងវប្បធម៌បរទេស។ ម្យ៉ាងទៀត នៅកម្ពុជា សាស្ត្រាចារ្យសិល្បៈក៏បានបាត់បង់ជីវិត ជាបន្ត បន្ទាប់តាមច្បាប់ធម្មជាតិកំណត់កើតចាស់ឈឺស្លាប់ ហើយយុវជនជំនាន់ក្រោយមិនសូវចាប់អារម្មណ៍ទៅលើសិល្បៈបុរាណរបស់ខ្លួនផង បានធ្វើឲ្យសិល្បៈបុរាណជាមុខជំនាញមួយពិបាករកធនធានថ្មីៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ បានបង្កើតឡើងនូវប្រធានបទ #ជ្រុងមួយនៃវប្បធម៌ ដោយកម្មវិធីនេះ នឹងនាំយកផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ គឺការសម្តែងសិល្បៈ "អាយ៉ៃរឿង" នៅថ្ងៃសោរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៥:៣០ល្ងាច តទៅ ដែលបើកឲ្យសាធារណៈជនអាចចូលរួមទស្សនាដោយសេរី នៅបរិវេណនៃសាលមហោស្រពផ្សារទេសចរណ៍ (The Bazaar @Level 4) ស្ថិតនៅជាន់ទី៤ នៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍។
«វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន» យើងទាំងអស់គ្នារួមគ្នាថែរក្សា និងលើកតម្កើង និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរទៅកាន់យុវវ័យខ្មែរជំនាន់ក្រោយៗ ងាកមកសិក្សាស្វែងយល់ឲ្យបានច្បាស់អំពីវប្បធម៌ប្រពៃណីបុរាណខ្មែរ ដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយ និងចូលរួមគាំទ្របន្តដើម្បីឲ្យវប្បធម៌ប្រពៃណីបុរាណខ្មែរកាន់តែមានភាពល្បីសុះសាយ។ តោះ! ចូលរួមចែករំលែកព័ត៌មាននេះទៅកាន់គ្រួសារ មិត្តភត្តិ និងមនុស្សគ្រប់គ្នា។
សូមកូនខ្មែរគ្រប់រូបអញ្ជើញមកទស្សនាឲ្យបានច្រើនកុះករ និងថែរក្សាស្នាដៃមួយនេះឲ្យល្អបន្តទៀត!! សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០៩៨ ៩៩៨ ១០១ ៕
Facebook: SORYACenterPoint