វឌ្ឍនភាព គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ប្រវែង១,៧៦១ម៉ែត្រ នៅខេត្តក្រចេះ សម្រេចបាន ៤៩,១៨% ហើយ

//s9.kh1.co/d8/d85c6764fc4bbea54d0f8424d07620477011bd51.png
Khmerhome

 ០៨-ឧសភា-២០២៤ ១០ព្រឹក · ១២ ថ្ងៃមុន

ម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ សម្រេចបាន ៤៩,១៨% ហើយ ដោយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ។

https://s9.kh1.co/__image/w=650,h=366,q=100/d8/d85c6764fc4bbea54d0f8424d07620477011bd51.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រចេះ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ សម្រេចបាន ៤៩,១៨% ហើយ ដោយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ។ បើតាមការក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា នៅក្នុងគម្រោងនេះដែរ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៣៦,២៤%។

https://s9.kh1.co/__image/w=650,h=488,q=100/ee/eea9af8a81ce9bbec124d239c3d289c008d3c41d.jpg

គម្រោងនេះ ទាំងមូលគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ បើតាមការនបញ្ជាក់ ក្រសួងសាធារណការ និងដឹកជញ្ជូន។

https://s9.kh1.co/__image/w=650,h=488,q=100/53/53ca4c67d4bc873ec6d3a960912b26704f506657.jpg

ស្ពាននេះ ត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

https://s9.kh1.co/__image/w=650,h=488,q=100/95/95ed96b63eb380b2d34c293c8b51e673d56bfcaa.jpg

សូមរម្លឹកថា ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ មានតម្លៃ ១១១លានដុល្លារ ប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលចិន និងបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សាងសង់ដោយក្រុមហ៊ុន Shanghai Construction Goup៕

https://s9.kh1.co/__image/w=650,h=434,q=100/22/22dbcf7dad46a23474b0141ee02a46cb94f2509e.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T