ចិន៖ ថ្មីៗកន្លងទៅនេះ ក្រោយពីបានទស្សនាវីដេអូមួយ ប្រជាជនចិនជាច្រើននាំគ្នាផ្អើលដោយស្មានថាជាសត្វចម្លែកនៅក្នុងទន្លេ ប៉ុន្ដែការពិតគឺផ្ទុយស្រឡះពីការប៉ាន់ស្មានរបស់ពួកគេទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពបានឲ្យដឹងថា កាលពីដើមខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ វីដេអូមួយដែលបង្ហាញឲ្យឃើញសត្វចម្លែកមួយក្បាលនៅក្នុងទន្លេដែលមានរូបរាងដូចជាសត្វពស់ បានបង្ហោះពាសពេញបណ្ដាញសង្គមនាៗ។
សត្វចម្លែកនោះត្រូវបានគេដឹងថា វាមានប្រវែងប្រមាណ៣ម៉ែត្រ និងកំពុងហែលក្នុងទន្លេមួយដែលនៅតំបន់ Three Gorges Dam Scenic ក្នុងខេត្ត Hubei។ ក្រោយពីផ្ទុះវីដេអូនោះមក មានមហាជនជាច្រើនគិតថាជាសត្វពស់ដែលកម្រ ឬជាសត្វចម្លែកដ៏គួរឲ្យខ្លាចជាដើម។
ប្រភពបានបន្ដថា លុះដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ ក្រុមការងារផ្នែកស្ថានីយ៍ស្រឡាងបានឲ្យដឹងថា គ្មានសត្វចម្លែកណានៅក្នុងទន្លេនោះទេ តាមពិតទៅវាគ្រាន់តែជាសំបកកៅស៊ូដ៏វែងមួយ ដែលរសាត់អណ្ដែតនៅក្នុងទន្លេប៉ុណ្ណោះ។
ក្រោយពីដឹងព័ត៌មានច្បាស់លាស់រួចមក ធ្វើឲ្យមហាជនផ្ទុះសំណើច និងហួសចិត្តយ៉ាងខ្លាំងចំពោះការគិតរបស់ពួកគេ៕
សូមទស្សនាវីដេអូខាងក្រោម៖