ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកញ្ញា ភ្លៀងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេស សូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ទឹកជំនន់ និងរលកសមុទ្រ !

//s4.kh1.co/b3/b3b90a69053c1e669eef7dbb7072bccdfe27320a.jpg
សង្គម

 ១៦-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ដោយសារតែឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយលើកម្ពុជានោះ ធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកញ្ញា ភ្លៀងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ទឹកជំនន់ និងរលកសមុទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា នៅរយៈពេលនេះ (ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកញ្ញា) ខេត្តភាគខាងត្បូង ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ដែលធ្វើឲ្យផ្នែកមួយចំនួននៃបណ្តាខេត្តទាំងនេះ បន្តប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។ ដោយឡែកនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកបក់បោកខ្លាំង៕

https://s4.kh1.co/__image/w=650,h=386,q=100/3d/3d60520138fad2ab3268911c850fa527a4645714.jpg
https://s5.kh1.co/__image/w=650,h=1114,q=100/44/44b781da19e8a194a17d0f774a96acfdfe919129.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T