ទ្រាំមិនបាន! សង្ឃថៃមួយអង្គផ្ទុះកំហឹងដោះស្បង់ជីពរចេញ ហក់វាយបុរសម្នាក់ (មានវីដេអូ)

//s6.kh1.co/f2/f21264003013ca430e5ca4d18b4b550137994dd9.jpg
សង្គម

 ១២-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលមួយ ក្រោយពីលោកសង្ឃមួយអង្គទប់កំហឹងមិនបាន ដោះស្បង់ជីពរចេញ រួចហក់វាយបុរសម្នាក់។ ហេតុការណ៍នេះបានកើតឡើងនៅស្ថានីយ៍រថភ្លើង Hua Lamphong ក្នុងទីក្រុងបាងកក ប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានឲ្យឃើញថា លោកសង្ឃមួយអង្គ បានផ្ទុះកំហឹងក្រោកពីកៅអី ដោះស្បង់ជីពរចេញ រួចហក់ទៅដាល់មុខបុរសម្នាក់ជាច្រើនដង។ សម្រាប់ការឈ្លោះប្រកែក ត្រូវបានមនុស្សដែលនៅជុំវិញនោះចូលទៅឃាត់ ប៉ុន្ដែលោកសង្ឃអង្គនោះនៅតែចង្អុលមុខបុរសម្នាក់នោះដដែល។

ទិដ្ឋភាពនៅពេលនោះ
ទិដ្ឋភាពនៅពេលនោះ

នាង Soracha Yoobanyong ដែលជាម្ចាស់វីដេអូ បានឲ្យដឹងថា មូលហេតុដែលលោកសង្ឃអង្គនោះផ្ទុះកំហឹង ដោយសារបុរសម្នាក់នោះបានសួរថា ជាសង្ឃពិតឬក្លែងក្លាយ ព្រោះតែលោកសង្ឃអង្គនោះមានសក់ និងមិនបានកោរដូចលោកសង្ឃទូទៅ។

យ៉ាងណាមិញ មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះទង្វើដែលលោកសង្ឃអង្គនោះបានប្រព្រឹត្តនៅទីសាធារសាធារណៈ និងមិនគួរកើតមាននៅក្នុងសង្គមឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T