ចិន៖ មហាសេដ្ឋីចិន Jack Ma បានចូលនិវត្តន៍ជាផ្លូវការកាលពីម្សិលមិញនេះ ដោយអញ្ជើញមនុស្សជាង ៦០,០០០នាក់ចូលរួម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររម្លឹកផងដែរថា ក្រុមហ៊ុនយក្ស Alibaba បានចាប់ផ្តើមដំបូងគេបង្អស់ដោយមនុស្សតែ ១៧នាក់តែប៉ុណ្ណោះនៅក្នុងឆ្នាំ១៩៩៩ ហើយបានផ្លាស់ប្តូរប្រែក្លាយទៅជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំដូចសព្វថ្ងៃ ដែលស្មើនឹងទឹកប្រាក់ប្រមាណ ៤៦០ពាន់លានដុល្លារអាមេរិក។

ពិធីជប់លៀងលាគ្នានេះត្រូវបានធ្វើឡើងក្នុងទីក្រុងហាំងចូវ ស្របពេលដែលជាថ្ងៃខួបកំណើតអាយុទី៥៥ឆ្នាំរបស់លោក Jack Ma ហើយក៏ជាគំរប់ខួបទី២០ឆ្នាំរបស់ក្រុមហ៊ុន Alibaba ផងដែរ ដែលក្នុងនោះ មានអ្នកចូលរួមប្រមាណ ៦០,០០០នាក់។
សព្វថ្ងៃនេះ លោក Jack Ma មានទឹកប្រាក់សរុបប្រមាណ ៣៨,៦ពាន់លានដុល្លារអាមេរិក ហើយលោកគឺជាមនុស្សតែម្នាក់គត់ដែលចូលនិវត្តន៍វ័យក្មេងជាងគេក្នុងប្រទេសចិន។

យ៉ាងណាមិញ លោក Jack Ma ក៏បានប្រគល់មុខដំណែងជានាយកប្រតិបត្តិប្រចាំក្រុមហ៊ុន Alibaba ឱ្យទៅលោក Daniel Zhang ក្រោមហេតុផលថា៖
«គាត់មានចំណេះដឹងជ្រៅជ្រះ និងចេះត្រិះរិះពិចារណាបានស៊ីជម្រៅទាក់ទិនទៅនឹងបច្ចេកវិទ្យា។ លើសពីនេះទៀត គាត់ក៏មានការប្តេជ្ញាចិត្តខ្ពស់ ចក្ខុវិស័យ និងសេចក្តីក្លាហានធ្វើឱ្យ Alibaba កាន់តែល្អប្រសើរឡើងនាពេលអនាគតផងដែរ។»

យ៉ាងណាមិញ បន្ទាប់ពីលោក Jack Ma បានចូលនិវត្តន៍ជាផ្លូវការរួច លោកក៏មានគម្រោងធ្វើរឿងសប្បុរសធម៌ និងផ្តោតទៅលើការអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងប្រទេសចិនផងដែរហើយអាចនៅថ្ងៃណាមួយ លោកនឹងត្រឡប់ទៅធ្វើជាគ្រូបង្រៀនវិញ។ នេះបើយោងតាមប្រភពច្បាស់ការណ៍មួយបានលើកឡើង៕
ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖