ថៃ៖ ធ្វើឲ្យហ្វេនៗនឹកឃើញរឿងចាស់ឡើងវិញ ក្រោយពីតារាសម្តែងប្រុសសម្បុរសស្រអែម Weir Sukollawat បានផុសរូបមួយសន្លឹកជាមួយដៃគូចាស់ គឺតារាសម្តែងប្រុសKen Phupoom នៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ខណៈពេលដែលពួកគេទាំងពីរកំពុងហាត់ប្រាណ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយនៅក្នុងរូបនោះ Weir និង Kenបានដោះអាវបង្ហាញសាច់ដុំ និងរូបរាងដ៏សង្ហា ដែលឃើញហើយមិនសរសើរមិនបាន ពីដងខ្លួនដ៏ល្អឥតខ្ចោះរបស់ពួកគេ។
ទៀតសោតគ្រាន់តែបានឃើញរូបដែលពួកគេថតជាមួយគ្នាភ្លាម ហ្វេនៗចាប់ផ្តើមនាំគ្នាគាស់កកាយ និងរំលឹកពីរឿងចាស់ៗភ្លែត ព្រោះកាលពីមុនWeir និង Ken តែងតែថតរូបជុំគ្នា និងមានភាពស្និទ្ធស្នាលខ្លាំង រហូតដល់មានអ្នកគាំទ្រក្រៅស្រុកមួយចំនួន ច្រឡំថាពួកគេស្រលាញ់គ្នាទៀតផង។
យ៉ាងណាមិញពួកគេតែងតែព្យាយាម បកស្រាយចំពោះរឿងដែលគ្រប់គ្នាយល់ច្រឡំ ថា ពួកគេទាំងពីរជិតស្និទ្ធគ្នាក្នុងនាមជាមិត្តភក្តិ ឬបងប្អូនតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ពួកគេសុទ្ធតែមានម្ចាស់បេះដូងរៀងខ្លួនរួចហើយ ហើយក៏មិនអាចមានរឿងបែបនេះកើតឡើងនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖