ភ្នំពេញ៖ សិទ្ធី នីកា ដែលប្រិយមិត្តរាល់គ្នាស្គាល់ថា ជាតារាសម្ដែងស្រីវ័យក្មេង និងទទួលបានភាពល្បីល្បាញតាមរយៈរឿងភាគ និងភាគយន្តខ្នាតធំ ជាច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ មួយរយៈចុងក្រោយនេះ ស្រាប់តែ បាត់មុខមាត់របស់ នីកា ពីវិស័យសិល្បៈឈឹងតែម្ដង ធ្វើឲ្យប្រិយមិត្តនឹកនាដល់ រូបនាងយ៉ាងខ្លាំង និងមានមហាជនមិនតិចទេ ចង់ដឹងពីជីវិតឯកជនរបស់នាងថែមទៀតផង។
ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ សិទ្ធី នីកា បានធ្វើឲ្យអ្នករាល់គ្នា ភ្ញាក់ផ្អើលក្រៃលែង ចំថ្ងៃខួបកំណើតរបស់នាងតែម្ដង បន្ទាប់ពីតារាស្រីវ័យក្មេងរូបនេះ បានបង្ហោះរូបភាពពីរសន្លឹកជាមួយម្ចាស់ជីវិត បង្ហាញពីពោះដ៏ប៉ោងធំ បញ្ជាក់យ៉ាងច្បាស់ថា រូបនាងកំពុងពរពោះកូនប្រុសដំបូងស្ងាត់ៗតែម្ដង។
បន្ថែមពីនេះដែរ អ្វីដែលរឹតតែពិសេសនោះគឺ ទោះជា សិទ្ធី នីកា កំពុងពរពោះកូន ក្នុងផ្ទៃ៨ខែជាងក៏ដោយ តែនាងនូវតែ មានរូបសម្ផស្សស្រស់ស្អាត និងលេចធ្លោដដែល ជាពិសេសអ្នកគាំទ្រទាំងអស់ កំពុងទន្ទឹងរង់ចាំ មើលមុខមាត់កូនប្រុសរបស់នាង មានភាពគួរឲ្យស្រលាញ់ដូចម៉ាក់ៗនិងប៉ាៗម្រិតណា៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖