រឿងមួយមិនទាន់ចប់ពេលនេះ នាយ តាក់ស៊ី ជួបទុក្ខកាន់តែធំ ចោរលួចទៀត

//s6.kh1.co/96/96ef8d9c1c9f683f8fec410bda948676233395bb.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តរាល់គ្នាប្រាកដជា បានជ្រាបយ៉ាងច្បាស់ពី រឿងរ៉ាខ្សែជីវិតរបស់ នាយ តាក់ស៊ី ដែលបានជួបតែបញ្ហាកើតឡើងផ្ទួនៗ មិនចេះចប់មិនចេះហើយ នាំឲ្យអ្នកគាំទ្រទាំងអស់មានចិត្តអាណិតអាសូរ ដល់រូបលោកគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា មួយរយៈមុន ដោយសារតែជម្ងឺទឹកនោមផ្អែម ធ្វើទុក្ខខ្លាំងពេក នាយ តាក់ស៊ី បានបាត់មុខពីសិល្បៈ និងសម្រេចចចិត្តទៅបួសជា ព្រះសង្ឃដើម្បីដើរតាម គន្លងផ្លូវព្រះធម៌វិញ។​ ប៉ុន្តែ ដោយសារតែស្ថានភាពជម្ងឺ កាន់តែធ្ងន់ធ្ងរទៅៗ នាយ តាក់ស៊ី ក៏បានសឹកដើម្បីសម្រាកព្យាបាលជម្ងឺវិញ។

មិនបានប៉ុន្មានផង កាលពីប៉ុន្មានម៉ោងមុននេះ ស្របពេលដែលរឿងមួយមិនទាន់ចប់ ស្រាប់តែ តារាកំប្លែងកម្សត់រូបនេះ បានជួបទុក្ខធំ ដោយត្រូវចោរលូកហោប៉ៅ ពេលទៅធ្វើអត្តសញ្ញាណប័ណ្ឌម្ដុំវត្តសំរោងអណ្ដែត និងបាត់លុយដែលសប្បុរសជន បានឱបត្ថម្ភនាពេលកន្លងមកអស់រលីង។

បន្ថែមពីនេះដែរ នាយ តាក់ស៊ី បានរៀបរាប់ទាំង ទឹកភ្នែករលីងរលោងថា៖ 

«លុយដែលទុក ធ្វើបុណ្យឲ្យម្ដាយ និងលោកយាយក្នុងរដូវបុណ្យភ្ជុំ ត្រូវចោរចិត្តអប្រិយនោះ លួចយកទៅអស់ហើយ»។

យ៉ាងណាមិញ គ្រាន់តែឃើញបែបនេះហើយ កាន់តែធ្វើឲ្យមហាជននានា បញ្ចេញអារម្មណ៍អាណិតអាសូរដល់នាយ តាក់ស៊ី​ គ្រប់គ្នា ដែលបានជួបតែរឿងរ៉ាវ បញ្ហាកម្សត់ៗបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

 នាយ តាក់ស៊ី កាលបួសជាព្រះសង្ឃ
 នាយ តាក់ស៊ី កាលបួសជាព្រះសង្ឃ
 នាយ តាក់ស៊ី និងកូនប្រុស
 នាយ តាក់ស៊ី និងកូនប្រុស
 ទឹកមុខដ៏សោកសៅរបស់ នាយ តាក់ស៊ី ពេលបាត់លុយ 
 ទឹកមុខដ៏សោកសៅរបស់ នាយ តាក់ស៊ី ពេលបាត់លុយ 
 ទឹកមុខដ៏សោកសៅរបស់ នាយ តាក់ស៊ី ពេលបាត់លុយ 
 ទឹកមុខដ៏សោកសៅរបស់ នាយ តាក់ស៊ី ពេលបាត់លុយ 
 ទឹកមុខដ៏សោកសៅរបស់ នាយ តាក់ស៊ី ពេលបាត់លុយ 
 ទឹកមុខដ៏សោកសៅរបស់ នាយ តាក់ស៊ី ពេលបាត់លុយ 
 ទឹកមុខដ៏សោកសៅរបស់ នាយ តាក់ស៊ី ពេលបាត់លុយ 
 ទឹកមុខដ៏សោកសៅរបស់ នាយ តាក់ស៊ី ពេលបាត់លុយ 
នាយតាក់ស៊ី
Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T