លោកយាយវ័យ ៧៤ឆ្នាំម្នាក់ ជាប់ឈ្មោះជាម្តាយចំណាស់បំផុតលើលោក ក្រោយកើតកូនភ្លោះបានមួយគូ (មានវីដេអូ)

//s6.kh1.co/01/014df1b5adf285fbd499e4e549ec5e336049278f.jpg
សង្គម

 ០៧-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ឥណ្ឌា៖ លោកយាយចំណាស់ម្នាក់ដែលមានវ័យដល់ទៅ ៧៤ឆ្នាំ បានជាប់ឈ្មោះក្លាយទៅជាម្តាយចំណាស់បំផុតលើលោក ក្រោយពីកើតកូនភ្លោះបានមួយគូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា លោកយាយម្នាក់នេះមានឈ្មោះ Erramatti Mangayamma មានវ័យ ៧៤ឆ្នាំ ហើយប្តីគាត់ឈ្មោះ Rajarao វ័យ៨០ឆ្នាំ មុខរបរធ្វើស្រែចម្ការ រស់នៅក្នុងភូមិតូចមួយ ក្នុងតំបន់ Nelapartipadu ប្រទេសឥណ្ឌា។

លោកតា Rajarao និងលោកយាយ Erramatti
លោកតា Rajarao និងលោកយាយ Erramatti

លោកយាយ Erramatti បានរៀបការជាមួយលោកតា Rajarao ក្នុងឆ្នាំ១៩៦២ ប៉ុន្តែពួកគាត់ព្យាយាមជាច្រើនឆ្នាំមកហើយ នៅតែគ្មានកូននឹងគេមួយគ្រាប់សោះ ប៉ុន្តែថ្មីៗនេះទើបតែមាននឹងគេ។

បន្ទាប់ពីព្យាយាមអស់រយៈពេលជាង៦០ឆ្នាំ នៅទីបំផុតលោកយាយ Erramatti ក៏បានបង្កើតកូនភ្លោះស្រីមួយគូបានសម្រេច។

កូនភ្លោះរបស់លោកយាយ  Erramatti
កូនភ្លោះរបស់លោកយាយ Erramatti

លោកវេជ្ជបណ្ឌិត Umasankar បាននិយាយថា កូនភ្លោះស្រីមួយគូនេះ កើតមកគឺមានសុខភាពល្អ ហើយពួកគេមានទម្ងន់ជាង ២គីឡូក្រាម ហើយបើទោះបីជាលោកយាយ Erramatti មិនអាចបំបៅដោះកូនបានក្តី ក៏យើងអាចផ្តល់ទឹកដោះឱ្យកូនទាំងពីរនេះបានតាមរយៈការប្រើប្រាស់ទឹកដោះពីធនាគារទឹកដោះ (milk bank) បានដែរ។

យ៉ាងណាមិញ ទាំងម្តាយទាំងកូនគឺមានសុខភាពល្អប្រសើរ ក្រោយពីសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈ ហើយលោកយាយ Erramatti Mangayamma ក៏បានជាប់ឈ្មោះក្លាយទៅជាម្តាយចំណាស់បំផុតលើលោកផងដែរ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោកតា Rajarao និងលោកយាយ Erramatti
លោកតា Rajarao និងលោកយាយ Erramatti
គ្រូពេទ្យនិងលោកយាយ Erramatti
គ្រូពេទ្យនិងលោកយាយ Erramatti
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T