ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំសោះ សម្រស់រូបរាងរបស់ នាង ប្រាក់គន្ធា ផ្លាស់ប្ដូរស្ទើរតែ៣៦០ដឺក្រេតែម្ដង!

//s6.kh1.co/6a/6aedb6dc539ddf9196628e06c9e8ad8d96bdcd20.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ អាចនិយាយបានថា សព្វថ្ងៃនេះប្រជាប្រិយភាពរបស់តារាចម្រៀងស្រី នាង ប្រាក់គន្ធា កាន់តែកើនឡើងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងសំឡេងយ៉ាងអំណាយផលពីធម្មជាតិរបស់នាង ដោយទទួលបានការស្រលាញ់ ពេញចិត្តយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ តារាចម្រៀងស្រីវ័យក្មេង នាង ប្រាក់គន្ធា ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាពប្រចាំថ្ងៃ ក៏ដូចជារូបសម្រស់របស់នាងផងដែរ។​

យ៉ាងណាមិញ បើយើងងាកទៅមើលរូបភាពជាច្រើន កាលពីប៉ុន្មានឆ្នាំមុន និងមកដល់ពេលបច្ចុប្បន្ននេះវិញ គេសង្កេតឃើញថា នាង ប្រាក់គន្ធា មានភាពខុសគ្នាច្រើន គួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន ទាំងរូបរាង ពណ៌សម្បុរ ដែលធ្វើឲ្យបណ្ដាប្រិយមិត្តមានការចាប់អារម្មណ៍លើនាង។

ជាក់ស្ដែង ដោយ នាង ប្រាក់គន្ធា កាលពីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រលងចម្រៀងលើកដំបូងនោះ គេកត់សម្គាល់ឃើញថា តារាចម្រៀងស្រីវ័យក្មេងដ៏មានប្រជាប្រិយភាពរូបនេះ ហាក់បីដូចជាក្មេងស្រីម្នាក់ ដែលមានសម្រស់មិនសូវជាសស្អាតប៉ុន្មាននោះទេ។ ប៉ុន្តែស្រាប់តែមួយរយៈនេះ នាងបានធ្វើឲ្យប្រិយមិត្តស្រឡាំកាំងស្ទើរតែគ្រប់គ្នាតែម្ដង ដោយសារសម្រស់របស់នាងប្រែជាស្រស់សោភាយ៉ាងឆាប់រហ័ស។

គួរឲ្យដឹងផងដែរថា ក្នុងពេលសព្វថ្ងៃនេះ នាង ប្រាក់គន្ធា មិនសូវជាលេចមុខមាត់ក្នុងសង្គមសិល្បៈញឹកញាប់ក៏ពិតមែន តែតារាស្រីរូបនេះ ត្រូវប៉ាន់ខ្លាំងជាមួយនឹងការប្រគំតន្រ្តីនៅតាមបណ្ដាខេត្តផងដែរ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

 នាង ប្រាក់គន្ធា និងបងប្រុស 
 នាង ប្រាក់គន្ធា និងបងប្រុស 
 នាង ប្រាក់គន្ធា
 នាង ប្រាក់គន្ធា
 នាង ប្រាក់គន្ធា
 នាង ប្រាក់គន្ធា
 នាង ប្រាក់គន្ធា
 នាង ប្រាក់គន្ធា
 នាង ប្រាក់គន្ធា
 នាង ប្រាក់គន្ធា
 នាង ប្រាក់គន្ធា
 នាង ប្រាក់គន្ធា
 នាង ប្រាក់គន្ធា
 នាង ប្រាក់គន្ធា
 នាង ប្រាក់គន្ធា
 នាង ប្រាក់គន្ធា
 នាង ប្រាក់គន្ធា
 នាង ប្រាក់គន្ធា
នាង ប្រាក់គន្ធា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T