ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេ
ស្គាល់ពីពិធីការិនីរាងតូចច្រឡឹង ដ៏មានការពេញនិយមខ្លាំងលើវិថីសិល្បៈនោះគឺ អ្នកនាង
ខៀវ សានសាណា ជាមួយនឹងថ្វីមាត់និយាយនិងភាសាបរទេសរបស់ខ្លួន ធ្វើបណ្ដាប្រិយមិត្ត មានការកោតសរសើរទៅលើរូបនាងខ្លាំងមែនទែនក្នុងពេលបច្ចុប្បន្ននេះ។
លើសពីនេះទៅទៀតនោះអ្នកនាង ខៀវ សានសាណា
ក៏មានទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយនឹងសកម្មភាពប្រចាំថ្ងៃ
និងការងារសិល្បៈរបស់ខ្លួន ដែលតែងតែបង្ហាញនៅលើបណ្ដាញសង្គមនាពេលកន្លងមក។
ជាក់ស្ដែង បើតាមការបង្ហោះរូបភាព ជាច្រើនរបស់អ្នកនាង ខៀវ សានសាណា
នៅលើគណនីហ្វេសប៊ុករបស់ខ្លួន នាពេលកន្លងមក ជាមួយស្ទាយ៍ស្លៀកពាក់តុបតែងខ្លួនមិនថាជាលក្ខណៈការងារឬដំណើកម្សាន្តនោះទេ សុទ្ធទទួលកាសរសើពីសំណាក់ទស្សនិកជន ថាស្អាតស្ទើរតែគ្រប់គ្នាតែម្ដង។
បើទោះបីជាពិធីការិនីដ៏មានប្រជាប្រិយភាពរូបនេះ មានរូបរាងតូចច្រឡឹងបែបនេះក៏ដោយ
អ្នកនាង ខៀវ សានសាណា នៅតែនិយមតុបតែងខ្លួន មិនថាសម័យឬប្រពៃពណីនោះទេ សុទ្ធតែស្រស់ស្អាតខ្លាំងមិនចាញ់តារាស្រីលំដាប់ៗជួរមុខនោះទេៗ។
គួរឲ្យដឹងឲ្យដឹងផងដែរ ក្នុងពេលបច្ចុប្បន្ននេះអ្នកនាង ខៀវ សានសាណា
មានវ័យមិនតិចនោះទេ បើប្រៀបធៀបជាមួយនឹង ពេលចូលប្រឡូកក្នុងសង្គមសិល្បៈលើកដំបូង ជាមួយនឹងសព្វថ្ងៃនេះមើលសម្រស់នៅតែក្មេងស្អាតជាងវ័យដដែល៕
តោះទៅទស្សនារូបភាពទាំងអស់គ្នា៖