ចិន៖ ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានជួបមុខគ្នាជាលើកដំបូង ដើម្បីពិភាក្សាជជែកវែកញែកទាក់ទិនទៅនឹងប្រធានបទប្រាជ្ញាសិប្បនិម្មិត ឬ AI នៅក្នុងទីក្រុងសៀងហៃ កាលពីពេលថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈពេលលោក Jack Ma បានលើកឡើងពីចំណុចសុទិដ្ឋិនិយមទាក់ទិនទៅនឹងបច្ចេកវិទ្យា AI លោក Elon Musk ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការយល់ដឹងពីហានិភ័យរបស់វាផងដែរ។
យ៉ាងណាមិញ នៅក្នុងកិច្ចពិភាក្សាជជែកវែកញែកនេះ យើងសង្កេតឃើញថា លោក Jack Ma និង លោក Elon Musk គឺមានការយល់ឃើញខុសគ្នាអំពីបច្ចេកវិទ្យា AI នាពេលអនាគត។
លោក Jack Ma បាននិយាយថា៖
«ខ្ញុំគិតថា មនុស្សគួរតែធ្វើការ ៤ម៉ោងក្នុងមួយថ្ងៃ ៣ថ្ងៃក្នុងមួយសប្តាហ៍តែប៉ុណ្ណោះ។»

ដោយលោក Jack Ma បានពន្យល់ថា បច្ចេកវិទ្យា AI នឹងជួយបង្កើតការងារដល់មនុស្សច្រើន។
បន្ថែមពីនេះទៀត លោកក៏បានបន្តរៀបរាប់ទៀតថា៖
«នៅក្នុងជំនាន់ AI នោះ មនុស្សប្រាកដជាអាចរស់នៅបានដល់ទៅ ១២០ឆ្នាំ។»
លោក Jack Ma បានបន្ថែមថា៖
«នៅពេលនោះ ពួកយើងនឹងមានការងារធ្វើច្រើនរហូតដល់គ្មានអ្នកណាម្នាក់ចង់ធ្វើការផង។ ដូច្នេះ ពួកយើងត្រូវការ AI សម្រាប់មនុស្សយន្តក្នុងការមើលថែរក្សាមនុស្សចាស់ៗ។»
ដោយឡែក លោក Elon Musk យល់ឃើញខុសគ្នាពីលោក Jack Ma ពោលគឺ លោកគិតថា AI នឹងធ្វើឱ្យមនុស្សបាត់បង់ការងារធ្វើច្រើន។

លោក Elon Musk បាននិយាយថា៖
«AI នឹងធ្វើឱ្យការងារដូចជាគ្មានន័យ។ ប្រហែលការងារដែលសេសសល់សម្រាប់មនុស្សធ្វើនោះគឺមានតែការងារសរសេរកូដ AI តែប៉ុណ្ណោះ ហើយចុងក្រោយ AI នឹងអាចសរសេរ Software បានដោយខ្លួនឯងទៀត។»
ស្របពេលគ្នានេះដែរក៏មានមហាជនជាច្រើនបាននិងកំពុងតែចាប់អារម្មណ៍ចំពោះប្រធានបទដ៏ក្តៅគគុកមួយនេះ។ ដោយអ្នកខ្លះបាននិយាយថា Jack Ma គឺគ្រាន់តែជាអ្នករកស៊ីតែប៉ុណ្ណោះខណៈពេល Elon Musk ជាអ្នកវិទ្យាសាស្រ្ត។ ដូច្នេះ Elon Musk អាចមើលឃើញពីអនាគតបានច្បាស់លាស់ជាង Jack Ma៕
ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖