ភ្នំពេញ៖ ការចងចាំរបស់ប្រជាជនខ្មែរនៅតែមានចំពោះ អធិរាជសម្លេងមាស លោកតាស៊ិន ស៊ីសាមុត ជាមួយនឹងសម្លេងដ៏ពីរោះគ្មាន២ បន្សល់នូវស្នាដៃបទចម្រៀងសម្រាប់កូនខ្មែរជំនាន់ក្រោយបានស្តាប់ជាច្រើនបទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីរូបកាយរបស់លោក បានចាកឆ្ងាយជាយូរឆ្នាំមកហើយក្តី ក៏ប៉ុន្តែប្រជាជនខ្មែរនៅតែនឹកនាជានិច្ច។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ចៅស្រីរបស់លោកតា បានធ្វើការបង្ហោះជាវីដេអូចម្រៀងមួយ នៅក្នុងគម្រប់ខួប៨៧ឆ្នាំរបស់លោក ជាមួយនឹងការច្រៀងយ៉ាងពីរោះគួរឲ្យសរសើរ។
ដោយក្នុងនោះឃើញថា ចៅស្រីរបស់លោកតា បានលើកនូវបទចម្រៀង «HEY JUDE» របស់ក្រុម The Beatles បញ្ចេញសម្លេងយ៉ាងពីរោះរណ្តំ ធ្វើឲ្យអ្នកស្តាប់ស្លុងអារម្មណ៍ទៅតាមនោះគ្រប់គ្នាតែម្តង ខណៈជាបទជាភាសាអង់គ្លេស និងខ្មែរចូលគ្នា។
ទន្ទឹមនឹងនេះដែល បណ្តាអ្នកស្តាប់ជាច្រើន បាននាំគ្នាសរសើរពីទឹកដមសម្លេងរបស់នាង ដែលស្លឹកឈើជ្រុះមិនឆ្ងាយពីគល់នោះទេ ចៅស្រីរបស់លោកតាស៊ិន ស៊ីសាមុត មានសមត្ថភាពច្រៀងយ៉ាងល្អ មិនធម្មតា៕
សូមទស្សានវីដេអូខាងក្រោមនេះ៖