ភ្នំពេញ៖ អ្នកណាមិនស្គាល់ ពីតារាសម្តែង និងជាតារាបង្ហាញម៉ូត ដួង លីនដា ដែលពេលនេះ នាងក៏កំពុងតែក្លាយជា តួស្រីក្នុងរឿងហង្សមាសផងដែរ។ ជាក់ស្តែង គេសង្កេតឃើញថា តារាស្រីរូបនេះក៏នៅតែមានប្រជាប្រិយភាព ខ្លាំងដដែល បើទោះបីជា នាងមានវ័យកាន់តែទៅមុខ ឬមានរលកក្រោយមកច្រើន ជាបន្តបន្ទាប់ក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ អ្វីដែលចាប់អារម្មណ៍ គឺមុខមាត់របស់នាង ក៏រៀងប្លែកជាងមុន ផងដែរ ដោយឃើញមានសាច់ មិនសូវលេចចេញមុខអក្សរV ដូចមុនប៉ុន្មានទេ។ ជាពិសេស រូបរាងក៏បែបទ្រលុកទ្រលន់ ដែលធ្វើឲ្យហ្វេន មានការសប្បាយរីករាយ ដែលឃើញអាយដលរបស់ខ្លួន មានសុខភាពល្អបែបនេះ ថ្វីបើផ្លាស់ប្តូរ មុខមាត់ក៏ដោយចុះ ព្រោះតែឡើងទម្ងន់៕