ព្រះសីហនុ៖ ប្រិយមិត្តដែលជាហ្វេនរបស់ កញ្ញា ទឹម រដ្ឋា ពិតជាបានជ្រាបរួចហើយ ថាតារាស្រីរូបនេះ តែងតែនិយមស្ទីលស៊ិចស៊ី ស៊ីអារម្មណ៍ គួរឲ្យចាប់អារម្មណ៍កម្រិតណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រីរូបនេះ បានផ្លាស់ប្ដូររសជាតិ នៃកាតុបតែងខ្លួន មកលេងខ្លួនក្នុង ស្ទីលសម្លៀកបំពាក់ សាមញ្ញៗសុភាព តែមើលទៅស្រស់ស្អាត និងគួរឲ្យស្រលាញ់ ប្លែកភ្នែកតែម្ដង។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ទឹម រដ្ឋា បានទៅបង្អួតសម្រស់ និងដងខ្លួនដ៏វែងស្រលូន នៅឯមាត់សមុទ្រ ជាមួយទេសភាព ដ៏ស្រស់ត្រកាល។ ក្នុងនោះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ទឹម រដ្ឋា មិនបានបញ្ចេញភាពស៊ិចស៊ី ដូចរាល់ដងទេ តែបែរជា ស្លៀកខោជើងវែង ពណ៌សស្ដើង ជាមួយអាវយឺត វាលក្លៀកពណ៌ខ្មៅ យ៉ាងសាមញ្ញទៅវិញ។
ដោយឡែក គ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹកនោះភ្លាម ធ្វើឲ្យហ្វេនៗពេញចិត្ត យ៉ាងខ្លាំងនិងសរសើរគ្រប់គ្នាថា ទោះជាក្នុងឈុតធម្មតាៗបែបនេះក៏ ទឹម រដ្ឋា មើលទៅលេចធ្លោ និងទាក់ទាញដែរ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖