បាត់ដំបង៖ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនទ្រូម៉ាន់នីបាននាំយកនូវបាសាំងផ្ទុកទឹកចំណុះ ៣,០០០ លីត្រ ដើម្បីឧបត្តម្ភ ក៏ដូចជាប្រគេនជូនវត្តចំនួន ៥ ស្ថិតនៅ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ នេះគឺជាកម្មវីធីសប្បុរសធម៌លើកទី១២ ហើយ ដែលក្រុមហ៊ុនទ្រូម៉ាន់នីរៀបចំឡើងដើម្បីលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ តាមរយៈជម្រុញឲ្យប្រជាពលរដ្ឋខ្មែរក្នុងភូមិដាច់ស្រយាល ដែលមានប្រជាជនប្រមាណ ៣០០ គ្រួសារ ទទួលបានទឹកស្អាតប្រើប្រាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទ្រូម៉ាន់នី មានក្រុមហ៊ុនមេនៅប្រទេសថៃ ដែលយើងបានស្គាល់គ្រប់គ្នាថាជាក្រុមហ៊ុនវេរលុយ ដែលមានភ្នាក់ងារច្រើនជាងគេទូទាំងប្រទេស បានចុះដល់មូលដ្ឋាននៃឃុំបាសាក់ផ្ទាល់ដើម្បី ចែកជូនបាសាំងផ្ទុកទឹក សម្រាប់ប្រើប្រាស់រួមក្នុងវត្តចំនួន៤ និងវិហារបងប្អូនឥស្លាមយើងមួយ នៅក្នុងស្រុករុក្ខគិរីនេះ។ គឺវត្ត ទឹកផុស វត្ត ភ្នំព្រះ វត្ត គីរីបាសាក់ វត្ត អូរំចេក និងវិហារ នូរោលអេមូនទាអេត។

បន្ទាប់ពីទទួលបានដំណឹងពីទុក្ខលំបាកវេទនារបស់ពលរដ្ឋនៅតំបន់នោះ ដែលសព្វថ្ងៃប្រជាពលរដ្ឋរស់នៅឃុំបាសាក់នេះលំបាកខ្លាំង ព្រោះពុំមានទឹកប្រើប្រាស់នោះទេនារដូវប្រាំង ហើយប្រើទឹកភ្លៀងសម្រាប់ប្រើប្រាស់ និងទទួលទាននៅរដូវវស្សាដូច្នេះទាន់រដូវវស្សាប្រជាពលរដ្ឋនាំគ្នាត្រងទឹកភ្លៀងទុកតែនៅតែមិនអាចទុកដល់រដូវប្រាំងនោះទេ។
លោក ឈន់ សកល នាយកទីផ្សារក្រុមហ៊ុនទ្រូម៉ាន់នីបានមានប្រសាសន៍ថា៖
«ខ្ញុំពិតជាសប្បាយរីករាយជាអតិប្បរមា ពេលដែលបានចូលរួមចំណែកក្នុងការជួយ ហើយឃើញស្នាមញញឹមរបស់ពុកម៉ែ បងប្អូន ពូមីង នៅទីនេះដែលទទួលបានបាសាំងផ្ទុកទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅនារដូវប្រាំង នេះជាកត្ដាជំរុញឱ្យក្រុមហ៊ុនទ្រូម៉ាន់នីនៅតែបន្ដ និងរួមចំណែកក្នុងកម្មវីធីសប្បុរសធម៌ឥតឈប់ឈរ»។
លោក កែវ ឃាន់ មេភូមិ កែវមុន្នី បានមានប្រសាសន៍ថា៖
«ថ្ងៃនេះជាថ្ងៃមួយដ៏អស្ចារ្យដែលវត្តទាំង៥ នៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង បានក្រុមហ៊ុនទ្រូម៉ាន់នីផ្តល់កិត្តិយសផ្តល់ជូនបាសាំងផ្ទុកទឹក សម្រាប់ព្រះសង្ឃឆាន់ និងប្រើប្រាស់នូវរដូវប្រាំង ក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុនទ្រូម៉ាន់នីជាខ្លាំង ហើយក៏សំណូមពរឱ្យក្រុមហ៊ុនផ្សេងទៀតចូលរួមកម្មវីធីសប្បុរសធម៌ឱ្យបានច្រើន ដូចក្រុមហ៊ុនទ្រូម៉ាន់នីជាគំរូ»។
លោកយាយ សេង ដែលរស់នៅក្នុងស្រុករុក្ខគិរីនេះ បានបញ្ចេញអារម្មណ៍ប្រាប់ក្រុមហ៊ុនការងារថា៖
«ខ្ញុំពិតជារំភើបជាខ្លាំង ខ្ញុំមិនបារម្ភថាថ្ងៃស្អែកគ្មានទឹកប្រើប្រាស់ ឬគ្មានទឹកផឹក គ្មានទឹកពិបាកមិនដឹងទៅរកណាបានហូប គ្មានអីច្រើនក្រៅពីម្រាមដៃដប់អរគុណដល់ក្រុមហ៊ុនទ្រូម៉ាន់នី ដែលយល់ច្បាស់ពីទុក្ខធុរៈ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅទីនេះ»៕





ទាញយកកម្មវិធីហិរញ្ញវត្ថុទំនើបរបស់ទ្រូម៉ាន់នីដាក់ក្នុងទូរសព្ទដៃអ្នកឥឡូវនេះ៖ http://onelink.to/truemoneyapp_pr