អគ្គិភ័យឆេះរោងចក្រផលិតពូក នៅខណ្ឌមានជ័យ កាន់តែរីករាលដាលខ្លាំងឡើង, សមត្ថកិច្ចកំពុងសង្គ្រោះ (Video Live)

//s4.kh1.co/f1/f173225a4a5efea614eeb44c839ff0c45f3f5911.jpg
សង្គម

 ២៣-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ គិតមកត្រឹមម៉ោងជិត៤ល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ រយៈពេលជាង៣ម៉ោងហើយ ដែលអគ្គិភ័យឆេះរោងចក្រផលិតពូក នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនទាន់ថមថយនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News អគ្គិភ័យនេះកំពុងបន្ដរីករាលដាលទៅកាន់អគារកម្ពស់៦ជាន់ ដែលនៅក្បែរនោះយ៉ាងសន្ធោសន្ធៅ ខណៈកម្លាំងសមត្ថកិច្ចកំពុងតែអន្ដរាគមន៍សង្គ្រោះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

សេចក្ដីរាយការណ៍បញ្ជាក់ទៀតថា នៅកន្លែងកើតហេតុ ឡានទឹកជាច្រើនគ្រឿងកំពុងបាញ់ពន្លត់គ្រោះថ្នាក់សង្គមនេះ៕

https://s5.kh1.co/__image/w=650,h=488,q=100/1a/1ab961cd63c25d3e9e1c554284d20013d130edf3.jpg
https://s4.kh1.co/__image/w=650,h=488,q=100/fe/fe1ee5825dc548a2a5b2f653828ac32fc86b6ed5.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T